ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ចង់​ឲ្យ​សភាពការណ៍​ស្ងប់ស្ងាត់ ក្នុងឱកាស​ភ្ជុំបិណ្ឌ
22, Sep 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ឆ្លងឆ្លើយ​នយោបាយ​អ្វី​ឡើយ​នៅក្នុង​បរិបទ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដោយ​សម្ដេច បញ្ជាក់ថា «​ខ្ញុំ​ចង់​ឲ្យ​សភាពការណ៍​ស្ងប់ស្ងាត់​» ។ ថ្លែង​ចំពោះមុខ​និស្សិត​ជាង​១​ពាន់​នាក់​នៅ​សណ្ឋាគារ​សុខា​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បាន​លើកឡើងថា ស្ថានការណ៍​ស្ងប់ស្ងាត់​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ គឺជា​រឿង​ល្អ ដែល​គួរតែ​នាំគ្នា​ទៅ​វត្ត ធ្វើបុណ្យ​ទាំងអស់គ្នា ក្រោយពី​សម្ដេច ហ៊ុន សែន បញ្ចេញ​សម្តី​លាយឡំ​ពី​«​បទ​ឈប់​បាញ់​» គ្នា​នៅក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ​។ ប៉ុន្តែ​«​បទ​ឈប់​បាញ់​» នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​បញ្ជាក់​ន័យ​ឲ្យ​ច្បាស់​នោះទេ ដោយ​សម្ដេច បន្ថែមថា លោក​រង់ចាំ​មើលថា តើ​អ្នកណា​ជា​អ្នក​ចាប់ផ្ដើម​មុន​។​



​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុ​ទ្ឋិ​សាស្ត្រ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖




​ទាក់ទិន​នឹង​បញ្ហានយោបាយ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទ​ឫទ្ធិ យល់ថា ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នេះ​គឺជា​រឿង​ល្អ ព្រោះ​គណបក្ស​លោក​ក៏​ចង់បាន​ស្ថានភាព​ស្ងប់ស្ងាត់​ដូច​សម្ដេច​ដែរ​។​«​ខ្ញុំ​គិតថា​ជា​រឿង​ល្អ​។ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​មតិ​សម្ដេច ដែល​ចង់បាន​ភាពស្ងប់ស្ងាត់​ក្នុងពេល​ភ្ជុំបិណ្ឌ​នេះ ប៉ុន្តែ​យើង​មិនមែន​ចង់បាន​ភាពស្ងប់ស្ងាត់​តែ​ពេល​ភ្ជុំបិណ្ឌ​នេះ​ទេ គឺ​ចង់​បន្ត​ស្ងប់ស្ងាត់​រហូត​។ មានការ​ស្ងប់ស្ងាត់​បាន ដោយ​យើង​ចង់​ឲ្យ​មានការ​បញ្ឈប់​ការយក​ប្រព័ន្ធតុលាការ​មក​គំរាមកំហែង​មកលើ​មន្ត្រី​បក្សប្រឆាំង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ ចន្ទ​ឫទ្ធិ ។​

​ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា តំណាង​រា​ស្រ​បក្ស​លោក​កំពុង​ពិចារណា​ចូល​បំពេញការងារ​នៅក្នុង​រដ្ឋសភា​វិញ នៅ​ខែ​ក្រោយនេះ បន្ទាប់ពី​លឺ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រលយ​ពាក្យ​កាលពីពេល​ថ្មីៗ​នេះ​ថា កន្លែង​ជួបចរចា​គ្នា គឺ​មានតែ​នៅក្នុង​រដ្ឋសភា​។​

​សម្រាប់​អ្នកវិភាគ​នយោបាយ​វិញ​យល់ថា អ្នកនយោបាយ​គណបក្ស​ជាប់ឆ្នោត​មាន​អាសន​ក្នុង​រដ្ឋសភា​ទាំងពីរ គួរតែ​ចូល​តុ​ចរចា​ដោយ​សម្បទាន​គ្នា​ទៅវិញទៅមក តាមរយៈ​វប្បធម៌​សន្ទនា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ ហើយ​ងាក​មករក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ និង​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ​វិញ​៕


Tag:
 ហ៊ុន សែន​
 ​ ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com