សុខភាព
អន្តរជាតិ
ការ​ពន្លូតកូន​ដោយ​ឥត​គិត​ប្រាក់​ត្រូវបាន​បើក​កិច្ចពិភាក្សា​នៅ​ចិន
28, Nov 2013 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកច្បាប់​ម្នាក់​របស់​ប្រទេស​ចិន​កំពុងតែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​មួយ​នេះ​អនុញ្ញាតិ​ក្មេងស្រី​ថ្នាក់​មហាវិទ្យាល័យ​ទទួលបាន​នូវ​ភាពងាយស្រួល​នៃ​ការ​ពន្លូតកូន​ដោយ​ឥត​បង់ថ្លៃ​ក្នុង​មន្ទីរពេទ្យ​សាធារណៈ។


ការអំពាវនាវ​នេះ​បាន​ទាក់ទាញ​នូវ​ការគាំទ្រ និង​ការរិះគន់​ស្មើគ្នា ខណៈដែល​ក្រុមប្រឆាំង​បាន​និយាយថា វា​នឹង​លើកទឹកចិត្ត​ឲ្យ​មានការ​រួមភេទ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ក្នុងចំណោម​ក្រុមយុវជន។

លោក Wei Aimin អនុប្រធាន​សភា​របស់​ទីក្រុង​ប៉េកាំង បាន​និយាយថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ក្មេងស្រី​កុំ​ឲ្យ​ចាញ់បោក​មន្ទីរពេទ្យ​ឯកជន​ដែល​លួងលោម​ពួកគេ​ជាមួយនឹង​ការផ្តល់​ដំបូន្មាន​អំពី​ការ​ពន្លូតកូន​ដោយ​គ្មាន​មានការ​ឈឺចាប់។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្មេងៗសិស្សសាលា​ជាច្រើន​មិនអាច​រកប្រាក់​បង់​នូវ​សេវា​ពន្លូតកូន​ដ៏​ខ្ពស់​បានឡើយ និង​ត្រូវបាន​ជាប់អន្ទាក់​បំណុល​វិលជុំ​ក្នុង​គោលបំណង​មិន​ចង់ទុក​ទារក​ក្នុង​ផ្ទៃ៕

ប្រែ​សម្រួល​ដោយ ផេង សំណាង



© រក្សាសិទ្ធិដោយ thmeythmey.com