ជាតិ
ក្រុមហ៊ុន​សន្តិសុខ​៣២ បាន​ក្ស័យធន​
29, Jan 2021 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិតស្នើ​ឲ្យ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​ម​ន្រី្ត​ក្រសួងពាណិជ្ជកម្ម លុបឈ្មោះ​ក្រុមហ៊ុន​សន្តិសុខ​ចំនួន​៣២​ក្រុមហ៊ុន ចេញពី​បញ្ជីពាណិជ្ជកម្ម ដោយសារ​ក្រុមហ៊ុន​ទាំងនេះ បានប្រកាស​ក្ស័យធន​និង​ពុំមាន​សកម្មភាព​បម្រើ​សេវាកម្ម​។​



​លិខិត​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​២៩​មករា​នេះ បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​លុបឈ្មោះ​នេះ គឺ​ដើម្បី​ធានា​ដល់​ការងារ​សន្តិសុខ និង​រក្សា​តម្លាភាព​ក្នុងការ​គ្រប់​គ្រង់​សន្តិសុខ​ឯកជន​។ សម្ដេច ស ខេង បានបញ្ជាក់​ក្នុង​លិខិត​យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំង​៣២​ខាងលើ បញ្ចប់​ដំណើរ​ការផ្ដល់​សេវាកម្ម​សន្តិសុខ​ឯកជន​ជា​ស្ថាពរ ក្រសួងមហាផ្ទៃ ស្នើ​ឯកឧត្តម​រដ្ឋ​ម​ន្រី្ត​ក្រសួងពាណិជ្ជកម្ម ពិនិត្យ​និង​លុបឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ ចេញពី​បញ្ជីពាណិជ្ជកម្ម​ស្របតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»៕ 

Tag:
 ក្រុម​សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com