អត្ថបទពាណិជ្ជកម្ម
JINRO IS BACK មាន​រសជាតិ​យ៉ាងម៉េច​ទៅ បានជា​តារា​ល្បីៗ​ភ្លក់​ហើយ​សុទ្ធតែ​លាន់មាត់​គ្រប់គ្នា​បែបនេះ​?
02, Feb 2021 , 10:40 am        
រូបភាព
​ថ្មីៗ​នេះ តារា​ល្បីៗ​តាម​បណ្ដាញ​សង្គម​ចំនួន ១១ នាក់ បានទទួល​កាដូ​ពិសេស​ពី​ស្រា JINRO IS BACK ហើយ​ស្រាប់តែ​ម្នាក់ៗ​ធ្វើ​មុខ​ស្រឡាំងកាំង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង  ក្រោយពី​បាន​ភ្លក់​រសជាតិ​ស្រា​ដ៏​ល្បីល្បាញ​មួយ​នេះ​។​
 
​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លងផុតទៅ​ថ្មីៗ​នេះ JINRO IS BACK បាន​ជូន​កាដូ​ដល់​តារា​ល្បី​លើ​បណ្ដាញ​សង្គម ចំនួន ១១​នាក់​រួមមាន Yuriyiru, Scarlett, Van Thaii, Raven BlazeLyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily
 


​ក្នុងនោះ​ផងដែរ លោក Raven និង​លោក Lyderzz ដែល​មហាជន​បាន​ស្គាល់​ថា​ជា Vlogger ក៏​ទទួលបាន​កាដូ​ពី​ស្រា JINRO IS BACK នេះដែរ​។​
 
​ក្រោយពី​ទទួលបាន​កាដូ​ភ្លាម Raven បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ស្រប​ពេលដែល​កំពុង​តែបើ​ក​ប្រអប់​កាដូ ដែល​លោក​កត់សម្គាល់ឃើញ​មាន​ស្រា​ចំនួន ៤​ដប រួមទាំង​វត្ថុ​អនុស្សាវរីយ៍​មួយចំនួនទៀត​ផងដែរ​។​
 
​កំពុងតែ​មួល​បើក​គម្រប​ដប​ស្រា​ផង ស្រាប់តែ​ក្លិន​ឈ្ងុយ​នៃ​ស្រា​កូរ៉េ​មួយ​នេះ​បានធ្វើអោយ Raven ប្រាប់​អ្នកទស្សនា​វីដេអូ​ថា ស្រា JINRO IS BACK គឺជា​ស្រា​ម៉ាក​យីហោ​ថ្មី​មួយ​នៅ​កម្ពុជា ដែលមាន​រសជាតិ​ឆ្ងាញ់ និង​ស្រួល​លេប​។​
 


 
 
 
​ទប់​ចិ​ត្ដ​មិនបាន Raven ក៏បាន​និយាយ​រ៉ាយរ៉ាប់​ថា​៖ «​មាន​រសជាតិ​ល្អ មិនមាន​អាល់កុល​ខ្លាំង មិន​ច្រាល​មាត់ និង​ស្រួល​លេប ថែម​ទៀតផង​»​។​
 
​មាន​អារម្មណ៍​មិន​ខុសពី Raven លោក Lyderzz ក៏បាន​និយាយ​ទាំង​រីករាយ​ថា ស្រា​នេះ​ពិត​ជាមាន​រសជាតិ​ឆ្ងាញ់ និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​បន្ទាប់ពី​បាន​ញ៉ាំ​វា​រួច​។​
 
​ក្រោយពី​ចាក់​ស្រា​ចូល​កែវ និង​ញ៉ាំ​រួច Lyderzz បាន​បន្ត​ក្នុង​វីដេអូ​ថា​៖ «​បើ​ញ៉ាំ​ជាមួយ​សាច់​អាំង ម្ហូប​ខ្មែរ ម្ហូប​អី​ក៏ដោយ ថែម​ស្រា JINRO IS BACK កាន់តែ​ប្រសើរ​»​។​


 
​ជាការ​ពិតណាស់ ស្រា JINRO IS BACK គឺជា​ប្រភេទ​ស្រា​ដែល​អាច​ពិសា​បាន​នៅក្នុង​គ្រប់​កម្មវិធី មិន​ថា​ជា​កម្មវិធី​តូច​ឬ​កម្មវិធី​ធំ​នោះទេ​។ 
 
​បើ​ចង់ដឹងថា​ពួកគាត់​មាន​ទឹកមុខ​បែបណា​បន្ទាប់ពី​បាន​ភ្លក់ JINRO IS BACK
​កុំ​ភ្លេច​ចូល​មើល​វីដេអូ​របស់គាត់​ទាំងអស់គ្នា​ណា៎ ៕
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com