អត្ថបទពាណិជ្ជកម្ម
បុរី ប៉េង ហួត ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​គម្រោង​ថ្មី​បែប​ធម្មជាតិ​ដ៏​ធំ​សម្បើម​៣​បន្ថែមទៀត​
02, Feb 2021 , 11:40 am        
រូបភាព
​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១  បុរី ប៉េង ហួត បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​មែន​ស៍ គម្រោង​ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា និង​ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ ដែលមាន​ទីតាំង​ស្ថិតក្នុង​គម្រោង​ធំ ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម ដំណាក់កាល​ទី​២ “​អេកូ ខ​ល​ឡិ​កសិន​” ក្នុង​តំបន់​បឹង​ស្នោ ធ្វើដំណើរ​ប្រមាណ​ជា ៥​នាទី​ពី​ស្ពាន​ព្រះមុនីវង្ស (​ច្បារអំពៅ​) ដើម្បី​ផ្តល់ជូន​ជម្រើស​បន្ថែមទៀត​ដល់​អ​តិ​ថិ​ជន ដែល​ចង់បាន​ការរស់នៅ​បែប​ធម្មជាតិ​បៃតង​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​ទាំងពីរ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន បុរី ប៉េង ហួត និង ភ្ញៀវកិត្តិយស ប្រមាណ​ជិត ២០០​នាក់​ផងដែរ​។​


 
​គម្រោង​ថ្មី ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​មែន​ស៍ និង ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា នេះ​ជា​គម្រោង​អភិវឌ្ឍ​ជា​សហគមន៍​ទំនើប​ធម្មជាតិ​ពណ៌​បៃតង​មួយ ដែល​ផ្តល់ជូន​នូវ​បទពិសោធន៍​រស់នៅ​ដ៏​អស្ចារ្យ ជាមួយនឹង​ប្រភេទ​វីឡា​ទំនើប​ចម្រុះ​រាប់ពាន់​ខ្នង ឧទ្យាន​ដ៏​ធំ​អស្ចារ្យ​អម​ទៅដោយ​រុក្ខជាតិ​ចម្រុះ​ខៀវស្រងាត់ ទីធ្លា​កម្សាន្ត ហ៊ុមព័ទ្ធ​ដោយ​បឹង ផ្លូវ​ជិះ​កង់ ផ្លូវ​រត់​ហាត់ប្រាណ និង​កន្លែង​ក្មេង​លេង ដែល​ពោរពេញ​ទៅដោយ​បរិយាកាស​បែប​ធម្មជាតិ ពិតជា​ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី​ប្លែក និង​បែបផែន​នៃ​ការរស់នៅ​បែប​ថ្មី​។ 
 
​ចំណែក​គម្រោង​ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ​សាន់​រ៉ា​យ គឺជា​គម្រោង​អភិវឌ្ឍ​ហ្ស​ប​ហោ​ស៍​សម្រាប់​ការធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​។ គម្រោង​នេះ​នឹង​ក្លាយជា​ភូមិសាស្ត្រ​អាជីវកម្ម​ដ៏​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ទីនេះ គឺជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​អ្នករស់នៅ​ទាំង​ក្នុង និង​ក្រៅ​គម្រោង ហ្គ្រេ​ន​ស្តា ផ្លា​ទី​នឹម ដំណាក់កាល​ទី​២ “​អេកូ​ខ​ល​ឡិ​កសិន​”​។​


 
​អតិថិជន​នឹង​ទទួលបាន​ការរស់នៅ​ដ៏​ល្អឥតខ្ចោះ ប្រកបដោយ​ផាសុកភាព ពី​គម្រោង​ថ្មី​ទាំងបី​នេះ ដោយបាន​រួមបញ្ចូល​នូវ​បរិយាកាស​ធម្មជាតិ ការ​លាយ​បញ្ចូល​គ្នា​រវាង​វប្បធម៌​ខ្មែរ​និង​អឺរ៉ុប ដែល​បាន​បែងចែក​ដាច់ដោយឡែក​ពីគ្នា​រវាង​តំបន់​សម្រាប់​រស់នៅ និង​ប្រកប​អាជីវកម្ម ជាពិសេស​តំបន់​ទាំងនេះ​ស្ថិតក្នុង​តំបន់​បឹង​ស្នោ ដែលជា​តំបន់​ដ៏​សម្បូរបែប​សម្រាប់​កា​ររ​ស់​នៅ និង​កម្សាន្ត រួមមាន សួន​កម្សាន្ត​បែប​អឺរ៉ុប សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់អគ្គីភ័យ ខុន​ដូ និង​ផ្សារ​ទំនើប​ថែម​ទៀតផង​។ 
 
​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​មែន​ស៍ ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា និង ដឹ​ស្តា ផ្លា​ទី​នី​ម អេកូ សាន់​រ៉ា​យ នឹង​បើកសម្ពោធ​ជា​ផ្លូវការ​ជាមួយនឹង​ការផ្តល់ជូន​ដែល​លោកអ្នក​នឹកស្មាន​មិន​ដល់ ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected] ឬ ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​បុរី ប៉េង ហួត www.facebook.com/boreypenghuoth ឬ អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ពី​គ្រប់​ការិយាល័យ​លក់​ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក​រៀងរាល់​ម៉ោង​ធ្វើការ​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com