អត្ថបទពាណិជ្ជកម្ម
របាយការណ៍របស់ IDC បានបញ្ជាក់ថា vivo បានឡើងមកឈរនៅលំដាប់ម៉ាកយីហោក្រុមហ៊ុនស្មាតហ្វូនល្បីបំផុតទាំង៥ នៅក្នុងពិភពលោក
02, Feb 2021 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
របាយការណ៍ចុងក្រោយ របស់ស្ថាប័នស្រាវជ្រាវទីផ្សារ IDC បានឲ្យដឹងថា ក្រុមហ៊ុន vivo បានរំកឹលខ្លួន មកឈរនៅក្នុងតារាងសម្រាប់ម៉ាកយីហោស្មាតហ្វូនកំពូលបំផុតទាំង ៥ របស់
ពិភពលោក ក្នុងឆ្នាំ២០២០ ជាមួយចំណែកទីផ្សារសរុប 8.6% ដែលនាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន ១១០ លានគ្រឿង។ ជាមួយនឹងអត្រាកំណើន ពីមួយឆ្នាំទៅមួយឆ្នាំច្រើនជាង ១%
គឺបានធ្វើឲ្យក្រុមហ៊ុន vivo រំកឹលខ្លួនចូលមកក្នុងតារាង នៃក្រុមហ៊ុនស្មាតហ្វូនលំដាប់កំពូលមួយ ក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនកំពូលទាំង ៥ ដែលរក្សាការកើនឡើង នៃការដឹកជញ្ជូន
ចេញ បើទោះបីជាទីផ្សារនាំចេញស្មាតហ្វូន មានការធ្លាក់ចុះក្នុងឆ្នាំ២០២០ក៏ដោយ។ បច្ចុប្បន្នក្រុមហ៊ុន vivo បានឈរនៅលេខរៀងទី ២ ក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន និងឈរនៅលេខរៀងទី ៣ ក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ហើយក៏ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេផងដែរ ក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ី។
 


ក្នុងពេលបច្ចុប្បន្ន  vivo មានទីស្នាក់ការក្រុមហ៊ុនធំរបស់ខ្លួន ស្ថិតនៅប្រទេសចិន និងមានមជ្ឈមណ្ឌលសម្រាប់សិក្សា និងស្រាវជ្រាវបច្ចេកវិទ្យាធំៗ ចំនួន៩កន្លែងផ្សេងៗគ្នា ដែលធ្វើការជាប្រព័ន្ធ ក្នុងនោះមានទីតាំងស្ថិតនៅក្នុង ទីក្រុងសិនជិន, ដុងហ្គួន, ណានជីង, ប៉េកាំង, ហាំងចូវ, សៀងហៃ, តៃប៉ិ, តូក្យូ និងសាន់ឌីអាហ្គូជាដើម។ មជ្ឈមណ្ឌលទាំងអស់នេះ បាន និងកំពុងសិក្សាស្រាវជ្រាវ ដោយផ្តោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យាប្រើប្រាស់ទំនើប ស្របតាមតម្រូវការប្រើប្រាស់អតិថិជន ក្នុងនោះរួមបញ្ចូលទាំង ការអភិវឌ្ឍបច្ចេកិវទ្យាប្រព័ន្ធសេវា 5G, បញ្ញាសិប្បនិម្មិត (AI), ការរចនាផ្នែកឧស្សាហកម្ម, បច្ចេកវិទ្យាថតរូប និងអនាគតនៃបច្ចេកវិទ្យាទំនើបៗជាច្រើនផ្សេងទៀត សម្រាប់តម្រូវតាមការប្រើប្រាស់ ស្របតាមបរិបទនៃយុគសម័យបច្ចេកវិទ្យាឌីជីថលដ៏ទំនើបក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕


 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com