ព័ត៍មានសុខភាព
សុខភាព
ស្នាមអាចម៍រុយលើដៃ? កុំរំលងអត្ថបទនេះ
31, Jan 2022 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
បញ្ហាឡើងអាចម៍រុយលើខ្នងដៃមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិបំបាត់បញ្ហាស្នាមអាចម៍រុយលើខ្នងដៃ​ ៖
 
១. ប៉េងប៉ោះ
 
កិនប៉េងប៉ោះមួយផ្លែឱ្យម៉ដ្ឋ រួចលាបសាច់វាលើស្នាមអាចម៍រុយ ហើយនៅពេលទឹកផ្លែប៉េងប៉ោះត្រូវបានស្រូបចូលអស់ រងចាំរយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
 
២. ទឹកក្រូចឆ្មារស្រស់
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចឆ្មារស្រស់ៗលើកន្លែងដែលមានបញ្ហានិងទុកចោលសម្រាប់រយៈពេលប្រហែល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
 
៣. ក្រូចឆ្មារនិងស្ករស
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយស្ករសលើក្រូចឆ្មារមួយបន្ទះ រួចដុសម៉ាស្សាថ្នមៗលើខ្នងដៃកន្លែងដែលឡើងអាចម៍រុយ។ លាងសម្អាតចេញជាមួយទឹកធម្មតា រួចជូតផ្ដិតថ្នមៗឱ្យស្ងួត សឹមលាបផលិតផលផ្ដល់សំណើមដល់ស្បែកជាការស្រេច។
 
៤. ទឹកខ្មេះផ្លែប៉ោម
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្នាមអាចម៍រុយ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៥. ទឹកឃ្មុំ
 
លាបម៉ាស្សាទឹកឃ្មុំបន្តិចលើស្នាមអាចម៍រុយលើដៃ និងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
 
៦. ល្ហុងទុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនល្ហុងទុំមួយដុំតូចឱ្យម៉ដ្ឋ រួចលាបវាលើស្នាមអាចម៍រុយដែលមានលើខ្នងដៃនិងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាការស្រេច។
 
៧. ប្រទាលកន្ទុយក្រពើ
 
លាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមអាចម៍រុយនិងម៉ាស្សាសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញរាល់ថ្ងៃ។

៨. ម្សៅរមៀត
 
លាយម្សៅរមៀត ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្នាមអាចម៍រុយ។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញម្ដងក្នុងមួយសប្តាហ៍៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com