ពីនេះ ពីនោះ
«នំឆាខ្វៃ» មានដំណើរទាក់ទងនឹងរឿងរ៉ាវរបស់បុរសចិនម្នាក់
× «នំឆាខ្វៃ» ដែលមានឈ្មោះដើមរបស់វាគឺ«នំយ៉ាវឆាខ្វៃ» នោះមិនមែនជាពាក្យខ្មែរឡើយ តែជាពាក្យចិន ដែល «យ៉ាវ» មានន័យថា ខ្លាញ់, «ឆា» មានន័យថា ចម្រាញ់ និង«ខ្វៃ» មានន័យថា មនុស្សក្បត់ឈ្មោះខ្វៃ។ «នំយ៉ាវឆាខ្វៃ» មានន័យពិតប្រាកដថា ឈ្មោះនំមួយបែប ដែលគេធ្វើទុកសម្រាប់សម្គាល់លើមនុស្សក្បត់ឈ្មោះខ្វៃ ក្នុងរាជការសឹកចិនបុរាណ។
កាលពីសម័យចិនបុរាណ គេបានចាប់យកបុរសឈ្មោះថា ខ្វៃ ធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបចម្លាក់សម្រាប់សញ្ញា ផ្ចាញ់ផ្ចាល កុំឲ្យយកគំរូតាម។
ចិននៅកម្ពុជា ពពាយនាយលក់នំនេះថា «នំយ៉ាវឆាខ្វៃ» ខ្លះហៅថា «នំឆាខ្វៃ» ខ្លះហៅថា«នំប្រៃ» ពីព្រោះ នំនេះមានរសជាតិប្រៃបន្តិចៗ ហើយខ្លះទៀតហៅថា «នំប្រៃឡមៗ» គឺនំចម្រាញ់ខ្លាញ់អាខ្វៃ។ «នំយ៉ាវឆាខ្វៃ» នេះខ្មែរយើងភាគច្រើនបរិភោគជាមួយកាហ្វេ,បបរ ឬគុយទាវ ជាដើម។ ខ្លឹមសារយោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com