អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Visa និង​ធនាគារ​ឯកទេស​វី​ង ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ថ្មី តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ថ្មី ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកប្រើប្រាស់​
04, Feb 2021 , 4:05 pm        
រូបភាព
​ប្រជាជន​កម្ពុជា​ទាំងអស់​អាច​ប្រើ  Visa តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់ តាមរយៈ​ឌីជីថល​សម្រាប់​តម្រូវកា​រ​ផ្ទាល់ខ្លួន និង​អាជីវកម្ម​។
 
​រាជធានី​ភ្នំពេញ ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ - Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​ឌី​ជី​ផល ឈានមុខ​គេ​នៅក្នុង​ពិភពលោក និង​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត កំពុង​ចាប់​ដៃគូ​សហការ ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម 'Wing Virtual Visa Card' ដែលជា​កាត​និម្មិត​សម្រាប់​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដល់​អ្នកប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។ 
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស  វី​ង បាន​មានប្រសាសន៍ថា​៖ «​ដោយ​យក​បទពិសោធន៍ របស់​អតិថិជន​ជា​អាទិភាព​ស្នូល ធនាគារ​ឯកទេស វី​ង មាន​ក្តី​សោមនស្ស​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​សហការ​ជាមួយ Visa ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​កាត​និម្មិត ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន សម្រាប់​អតិថិជន​របស់​យើង​។​» 


 
​លោក​បន្តទៀតថា​៖ «​តាមរយៈ​សេវាកម្ម​របស់​យើង អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​អាចបង្កើត 'Wing Virtual Visa Card' និង​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​យ៉ាង​ងាយស្រួល ។ លើសពីនេះ ទៅទៀត​ពួកគាត់ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ថែម​ទៀតផង​។​»
 
​ការបើក​ដំណើរការ​ទូទាត់ តាមរយៈ​កាត​ថ្មី​នេះ នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន ដល់​អ្នកប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ក្នុងនោះ​អតិថិជន ក៏​អាច​បញ្ជា​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​គ្រប់​ទីកន្លែង ដែល​ទទួលយក​ការទូទាត់ តាមរយៈ Visa កាត ដែល​វា​នឹង​បង្កើន​ភាពច្បាស់លាស់​លើ​ការចំណាយ ហើយ​លុបបំបាត់​ការត្រួតពិនិត្យ​ឥណទាន និង​ការកំណត់​ឥណទាន​អថេរ​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​តាងនាម​ឲ្យ Visa យើង​មាន​មោទកភាព ក្នុងការ​ធ្វើជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ដែលមាន​ភាព​ច្នៃប្រឌិត ដូចជា ធនាគារ​ឯកទេស វី​ង ក្នុងការ​ណែនាំ​នូវ​បច្ចេកវិទ្យា​ទូទាត់ តាមរយៈ​ឌីជីថល​ថ្មី ដែល​អាច​នឹង​ជួយ​ជំ​រុញឱ្យ​ប្រទេស​របស់​យើង បោះជំហាន​កាន់តែ​ខិតជិត ទៅនឹង​ចក្ខុវិស័យ​របស់ខ្លួន ក្នុងការ​ក្លាយទៅជា​ប្រទេសមួយ ដែល​មិន​ប្រើប្រាស់​ក្រដាសប្រាក់​»​។​
 
 អ្នកស្រី​បន្តទៀតថា​៖ «​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​បានធ្វើឱ្យ​សាធារណជន​មាន​ទំនោរ​ចង់​ជៀសវាង​កន្លែង​សាធារណៈ ព្រមទាំង​ជំរុញ​ឲ្យ​ពួកគាត់​មានការ​ផ្លាស់ប្តូរ​ដោយ​ជ្រើសរើស​ការទិញ​ទំនិញ​តាមរយៈ​អ៊ី​ន​ធើ​ណេ​ត​វិញ ហើយ​មធ្យោបាយ​ទូទាត់​បែប​ឌីជីថល​ដូចជា កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង កាន់​តែមាន​សារៈសំខាន់​សម្រាប់​អ្នកប្រើប្រាស់​ទូទាំងប្រទេស​ផងដែរ​។ តាមរយៈ​ការណែនាំ Wing Virtual Visa Card អ្នក​ប្រើ​កម្មវិធី​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ឥឡូវនេះ​អាចធ្វើ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព រហ័ស និង ងាយស្រួល​ជាង​មុន​»​។​
 
​ភាពជា​ដៃគូ​នេះ បានដាក់​រួមបញ្ចូល​នូវ​ជំនាញ​ឯកទេស និង​បច្ចេកវិទ្យា​របស់ Visa ក្នុងការ​ទូទាត់​សាច់ប្រាក់ តាមរយៈ​ឌីជីថល ព្រមទាំង​ពាណិជ្ជកម្ម​អេឡិចត្រូនិក រួមជាមួយ​នឹង​ធនាគារ​ឯកទេស វី​ង ដែលជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ ឈានមុខ​គេ​នៅ​កម្ពុជា​។ បន្ទាប់ពី​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០០៩ ធនាគារ​ឯកទេស វី​ង បាន​បង្កើត​បណ្តាញ​យ៉ាង​ទូលំទូលាយ និង​បាន​ណែនាំ​សេវាកម្ម​ជាច្រើន​ដល់​អតិថិជន​របស់ខ្លួន រួមមាន​៖ ការទូទាត់​វិក្កយបត្រ ការបញ្ចូល​ទឹកប្រាក់​តាម​ទូរស័ព្ទ ការផ្ទេរ​ប្រាក់​ក្នុងស្រុក និង​អន្តរជាតិ ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណេ​ត និង​ការទូទាត់ តាមរយៈ​QR​កូដ​ជាដើម​។ ធនាគារ​ឯកទេស វី​ង បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​អស់ពី​សម្ថ​ភាព ដើម្បី​ធានាបាន​ថា ប្រជាជន​កម្ពុជា គ្រប់រូប​អាច​ប្រើប្រាស់ គណនី​ធនាគារ តាមរយៈ​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​។​


 
​លោក ម៉ា​នូ ក៏បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​ជាមួយ​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​ដែល​បាន​ជះឥទ្ធិពល​ដល់​អតិថិជន នៅ​ទូទាំងប្រទេស វា​មាន​សារសំខាន់​ណាស់ ដែល​យើង​បង្កើន​សេរីភាព ជូន​ដល់​អតិថិជន​ក្នុង​ការបញ្ជាទិញ​ទំនិញ និង​ធ្វើ​ប្រតិបត្តិ​ការចាំបាច់​របស់​ពួកគេ តាម​ប្រព័ន្ធ​ឌីជីថល ប្រកបដោយ​សុវត្ថិភាព​»​។ 
 
​អ្នកប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង  ដែល​ជ្រើសរើស​ប្រើ  Wing Virtual Visa Card អាច​ចូលរួម​ក្នុង​កម្មវិធី​ពិសេសៗ​ជាច្រើន រួមមាន​ទាំង​កម្មវិធី​ចាប់​រង្វាន់​ជា​រៀងរាល់ខែ ការទទួលបាន​លុយ​ត្រលប់​មកវិញ​ភ្លាមៗ ពី​ការ​ជិះ  Grab និង​ការ​បញ្ចុះតម្លៃ សម្រាប់​ការទិញ​ទំនិញ តាម​អន​ឡាញ​ជាដើម​។    ព័ត៌មាន​លម្អិត ស្តីពី​ការផ្តល់ជូន​នេះ នឹងមាន​ប្រកាស​ផ្សាយ​តាម Facebook ផ្លូវការ​របស់ ធនាគារ​ឯកទេស វី​ង ក្នុងពេល​ឆាប់ៗ​នេះ​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com