អត្ថបទពាណិជ្ជកម្ម
ទិញ​មួយ​បាន​ពីរ​! ជាវ Huawei Y7a តម្លៃ $189 ឬ​Huawei Y7p តម្លៃ $159 នឹង​ទទួលបាន​អាំង​ប៉ាវ​ពិសេស Huawei Gift Box តម្លៃ​$49 និង​កាបូបស្ពាយ​ម៉ាក​ហួ​វៃ​ដ៏​ស្រស់ស្អាត​
05, Feb 2021 , 10:04 am        
រូបភាព
​ចូលឆ្នាំថ្មី​ហើយ តើ​នៅ​បន្ត​ប្រើប្រាស់​ទូរស័ព្ទ​ចាស់ ថតរូប​ព្រាល ថ្ម​លែង​កាន់ អ៊ីនធឺណិត​ដើរ​យឺត​ដូច​អណ្តើក ធ្វើ​ឲ្យ​រាំ​ស្ទះ​ការងារ​ដល់​ណា​ទៀត​? ប្រញាប់​ឡើង ស៊េរី​ទូរស័ព្ទ​ថ្មី Huawei Y7a តម្លៃ​$189 ឬ Huawei Y7p តម្លៃ $159 កំពុង​រង់ចាំ​លោកអ្នក​សាកល្បង​ទទួលយក​បទពិសោធន៍​នៃ​ការប្រើប្រាស់​ដ៏​រីករាយ​។ ទន្ទឹមនឹងនេះ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ក្រុមហ៊ុន មាន​អាំង​ប៉ាវ​ពិសេស ឲ​គឺ Huawei Gift Box តម្លៃ $49 និង​កាបូបស្ពាយ​ម៉ាក​ហួ​វៃ ទៀតផង​។​
 
​ការផ្តល់ជូន​ពិសេស​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៥ រហូតដល់ ២១ កុម្ភៈ​២០២១​។ អាស្រ័យហេតុនេះ សូម​ប្រញាប់​រួសរាន់ ទៅកាន់​ហាង​លក់​ទូរស័ព្ទដៃ​នានា ដែល​ស្ថិត​នៅក្បែរ​លោកអ្នក​ជាង​គេ​ទូទាំងប្រទេស​។​
 
​អាំង​ប៉ាវ​ពិ​សេ ស​សម្រាប់​អតិថិជន និង​អ្នកគាំទ្រ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y7a ឬ Huawei Y7p នោះ​គឺ Huawei Gift Box តម្លៃ $49 ដែលមាន Wireless Charging Table Lamp ពិតជា​ល្អ​មែនទែន សម្រាប់​ការប្រើប្រាស់​នៅក្នុង​បន្ទប់​គេង​នៅពេល​យប់​, Retractable USB គឺជា​ខ្សែ USB ងាយស្រួល​ដាក់​តាម​ខ្លួន ហើយ​មាន​កញ្ចក​សម្រាប់​ឆ្លុះ​មុខ​ថែម​ទៀតផង​។  




 
 Storage Bag ជា​កាបូប​តូច ខ្យូ​ត​សម្រាប់​ដាក់​សម្ភារ​ប្រើប្រាស់​ដូចជា USB, ឆ្នាំង​សាក ឬ​ទូរស័ព្ទ ជាដើម​។ 
 
​សូម​រំលឹកថា Huawei Y7a មិន​ត្រឹម​តែមាន​ភាពលេច​ធ្លោ នៃ​ការ​ឌី​ហ្សា​ញ និង​ជម្រើស​ពណ៌​ស្អាត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​ល្បឿន​សាក​ថ្ម​លឿន​ដូច​រន្ទះ 22.5​វ៉ា​ត់ សាក​30​នាទី ប្រើ​ពេញ ១​ថ្ងៃ ថាមពល​ថ្ម​យក្ស​ទំហំ 5000 មី​លី​អំពែ​ម៉ោង​។ មាន​បំពាក់​កាមេរ៉ា​ក្រោយ AI បួន​គ្រាប់ 48 មេ​ហ្គា​ភិ​ក​ស៊ែ​ល អាច​ថតរូប​ច្បាស់ ស្អាត​គ្រប់​ប្លង់ មិន​ថា​ព្រឹក​ថ្ងៃ​យប់​។ 
 
​ចំណែកឯ​កាមេរ៉ា​មុខ​វិញ ជា​កាមេរ៉ា ទម្លុះ​អេក្រង់​ចំ​កណ្តាល មាន​សមត្ថភាព ថតរូប​ស៊ែ​ល​ហ្វី​ច្បាស់​ស្អាត បែប​ធម្មជាតិ​មិន​ស​លើស មាន​អេក្រង់​ខ្នាត​យក្ស​ទំហំ 6.67 អ៊ី​ញ ធំ​ពេញភ្នែក​ផលិតឡើង​ជាពិសេស សម្រាប់​អ្នកលេង​ហ្គេម ជាមួយ​កម្រិត​ច្បាស់ FHD+ ត្រជាក់​ភ្នែក ភ្ជាប់​បច្ចេកវិទ្យា​ការពា​រ​ភ្នែក TUV របស់​ប្រទេស​អាល្លឺម៉ង់ និង​មាន​អង្គ​ផ្ទុក​និ​ន្ន​ន័យ​ធំ រហូតដល់ 128 ជី​ហ្គា​បៃ អាច​ផ្ទុក​ឯកសារ រូបភាព​វីដេអូ បាន​ច្រើន​សន្ធឹកសន្ធាប់​។ អស់​បារម្ភ​រឿង​ថតរូប​ច្រើន និង​ដាក់​ហ្គេម​ធំ ដោយ​មិនចាំបាច់​ហត់​លុបចោល​។ 


 
Huawei Y7p 2021 ត្រូវបាន​ក្រុមហ៊ុន​អាប់​ដេ​ត ជាមួយនឹង​ឌី​ហ្សា​ញ​បែប​ស៊ី​វិ​ល័យ ផ្គួប​ពណ៌​ត្រូវចិត្ត គឺ​ពណ៌​ខ្មៅ និង​ពណ៌​បៃតង​បែក​ខៀវ មាន​អេក្រង់​កាន់តែ​ធំ 6.39” ប្រជ្រុយ​កាន់តែ​តូច (Punch FullView Display) បង្ហាញ​រូបភាព​ច្បាស់ បំពាក់ បំពាក់​នូវ​កាមេរ៉ា AI 3​គ្រាប់ 48MP ដែលមាន​កាមេរ៉ា​មេ 48MP សម្រាប់​ថតរូប​ប្លង់​ទូទៅ​កម្រិត​អាជីព កាមេរ៉ា​ទី​2 ទំហំ​8MP សម្រាប់​ថត​ប្លង់​ទូលាយ កាមេរ៉ា​ចុងក្រោយ​ទំហំ 2 MP សម្រាប់​ថតរូប​ព្រាល​ផ្ទៃ​ខាងក្រោយ​ដាច់​ស្អាត​ល្អ​។ 


 
Huawei Y7p 2021 មាន​រ៉េ​ម 4GB អង្គ​ផ្ទុក​ទិន្នន័យ 64GB ថាមពល​ថ្ម 4000mAh គ្រប់គ្រាន់​សម្រាប់​ចាក់​វីដេអូ​ជាប់​គ្នា 22​ម៉ោង​, ចាក់​បទ​ចម្រៀង 111​ម៉ោង និង​លេង​អ៊ី​ន​ធឺ​ណែ​ត​ជាប់​គ្នា​រហូតដល់​ទៅ 20​ម៉ោង ដោយ​មិនបាច់​ខ្វល់​ស្ពាយ Power Bank តាម​ខ្លួន​នាំ​តែ​ហត់​។​
 
​មាន Huawei Y7a ឬ Y7p 2021 ក្នុង​ដៃ ចង់​ប្រើប្រាស់​កម្ម​វី​ធី​អ្វី​ក៏បាន  ងាយស្រួល​ទាញយក​កម្មវិធី​ល្បីៗ រហ័ស​ទាន់​ចិត្ត​ពី ហួ​វៃ អេប​ហ្គា​ល់​ឡឺ​រី (Huawei AppGallery) និង ផេ​តថល​សឺ​ច (Petal Search)​។ កាន់តែ​ពិសេស​មាន ផេ​តថល ម៉េ​ប (Petal Maps) ងាយស្រួល​កំណត់​ទិសដៅ ធ្វើដំណើរ​លឿន​រហ័ស​ទា​ន់​ចិត្ត ហើយ​ឆាប់ៗ​នេះ លោកអ្នក ក៏​នឹង​អាច​ភ្លក់​បទពិសោធន៍​ថ្មី គឺ ហួ​វៃ​ដុក (Huawei Docs) Power Point, World, Excel -​ល​- ។ 
 
​ដូច្នេះ ជាវ Huawei Y7a តម្លៃ $189 ឬ Y7p 2021 តម្លៃ $159 នឹង​ទទួលបាន​អាំង​ប៉ាវ​ពិសេស Huawei Gift Box តម្លៃ $49 និង​កាបូបស្ពាយ​ម៉ាក​ហួ​វៃ យក​ហេង​ឆ្នាំ​ថ្មី​។ ការផ្តល់ជូន​នេះ ផុតកំណត់​ត្រឹម​ថ្ងៃទី ២១ កុម្ភៈ ២០២១ ហើយ​សូមកុំ​ឲ្យ​ឱកាសល្អ​នេះ កន្លងផុត​ទៅដោយ​ងាយៗ​ឲ្យ​សោះ​៕ 
 
















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com