អត្ថបទពាណិជ្ជកម្ម
ក្រុម Green Terrace ឈ្នះ​ទឹកប្រាក់​៣ ០០០​ដុល្លារ ពី​កម្មវិធី SmartSpark ដើម្បី​អភិវឌ្ឍន៍​សេវាកម្ម​បង្កើត​សួន​បន្លែ​តាម​សំ​យ៉ាប​ផ្ទះ
05, Feb 2021 , 2:21 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ - ក្រុម Green Terrance ដែលជា​សេវាកម្ម​ជួយ​អ្នកប្រើប្រាស់ បង្កើត​សួន​បន្លែ​តាម​សំ​យ៉ាប​ផ្ទះ បានឈ្នះ​ទឹកប្រាក់ ៣០០០​ដុល្លារ ពី​ក្រុមហ៊ុន Smart Axiata ក្នុង​កម្មវិធី SmartSpark​។ កម្មវិធី SmartSpark ដែល​បង្កើតឡើង​សម្រាប់​ជំរុញ​ឲ្យ​មានការ​រីកដុះដាល នៃ​សហគ្រិន​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួមចំណែក ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជា​សាកល (SDGs) ។
 
​បង្កើតឡើង​កាលពី​ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh កម្មវិធី SmartSpark មាន​រយៈពេល​បី​ឆ្នាំ ដែលមាន​កម្មវិធី​រហូត​ដល់​ប្រាំបួន​ជំនាន់ ក្នុងការ​ស្វែងរក​ក្រុម​សហគ្រិន​វ័យក្មេង មានគំនិត​បង្កើត​អាជីវកម្ម​សង្គម ដែល​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​


 
​ក្រុម Green Terrance ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី ក្នុងចំណោម​ក្រុម​សហគ្រិន​សង្គម​ចំនួន​ប្រាំមួយ​ក្រុម ដែល​ស្ថិតក្នុង​ជំនា​ន់ទី ៦ នៃ​កម្មវិធី SmartSpark ដែល​ផ្ដោតលើ​ដំណោះស្រាយ​សង្គម និង​គំនិត​អាជីវកម្ម​ផ្នែក​បរិស្ថាន ជាពិសេស​គឺ​បញ្ហា ប្លា​ស្ទិ​ក​ប្រើ​បានតែ​មួយដង​។ Green Terrace បង្កើតឡើង​ដើម្បី​ផ្តល់​ជា​សេវាកម្ម​រៀបចំ​សួន​បន្លែ​តាម​ផ្ទះ ដែលមាន​ផ្តល់​ជា​គ្រាប់ពូជ សម្ភារ និង​ការរៀបចំ​រចនា តាម​តម្រូវការ​របស់​អតិថិជន​។​
 
​ក្រុម​ទាំង​៦ ក្រុម​បាន​ចំណាយពេល ៣ ខែ ធ្វើការ​ជាមួយ​អ្នក​ណែនាំ និង​អ្នក​បណ្ដុះបណ្ដាល​ពី Impact Hub ដើម្បី​អភិវឌ្ឍ​គំនិត​របស់​ពួកគេ មុនពេល​វគ្គ​ជម្រុះ​ចុងក្រោយ នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែមករា​។​
 


​សហ​ស្ថាបនិក នៃ Green Terrace ឈ្មោះ ឈូ​ន វីរៈ​រដ្ឋា បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទកភាព ចំពោះ​ទំនុកចិត្ត​ដែល​សមាជិក​ក្រុម​របស់​យើង បានបង្ហាញ​ក្នុង​កម្មវិធី​។ សូម​អរគុណ​ដល់ Impact Hub Phnom Penh និង​ក្រុមហ៊ុន Smart Axiata ដែល​បាន​ផ្តល់ឱកាស និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍ​កម្មវិធី​បស់​យើង​។ ហើយ​សេវាកម្ម​របស់​យើង នឹងមាន​ឥទ្ធិពល​ធំធេង និង​វិជ្ជមាន​ទៅលើ​បរិស្ថាន​»​។​
 
​ក្នុង​ជំនា​ន់ទី​៦ នៃ​កម្មវិធី SmartSpark (​បរិស្ថាន​) មានគំនិត​អាជីវកម្ម​ល្អៗ ចំនួន​ប្រាំមួយ ដើម្បី​កំណត់​ឥទ្ធិពល​ប៉ះពាល់​លើ​បរិស្ថាន រួមមាន​៖ 
 
-​ ​Et-Jay ដែលជា​កម្មវិធី​ទូរ​សព្ទ app ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​អាច​លក់​វត្ថុ ដែល​អាច​កែច្នៃ​ឡើងវិញ​បាន យ៉ាង​ងាយស្រួល និង​ជំរុញ​ការប្រមូល​ដប​ប្លា​ស្ទិ​ក កំប៉ុង​អាលុយមីញ៉ូម និង​វត្ថុ​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​ផ្សេងទៀត​ផងដែរ​។​
-​ ​Bamboo Eco ផ្តល់​ជា​ផលិតផល​ធ្វើ​ពី​ឫស្សី ដែល​គាំទ្រ​ដល់​កសិករ ដែលជា​អ្នក​ផលិត ជំនួស​ឲ្យ​ផលិតផល​ប្លា​ស្ទិ​ក ដែល​ប្រើ​បានតែ​មួយដង ដូចជា​ដប​ឬ​កែវ​ទឹក​ជាដើម​។​
-​ ​BestInBox ដែលជា​វេ​ប​សាយ ជួយ​កាត់បន្ថយ​កាកសំណល់​វេច​ខ្ចប់​អាហារ តាមរយៈ​សម្ភារ​វេច​ខ្ចប់ ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​កញ្ចប់​គ្រឿងផ្សំ​ម្ហូប ដែល​អ្នក​ចង់​ចម្អិន ជាមួយ​ការរៀបចំ​វេច​ខ្ចប់​សម និង​បរិមាណ​ដែល​អ្នកត្រូវការ​រួចជាស្រេច​។​
-​ ​Xpanz ជា​ក្រុមយុវជន ដែល​លៃលក​ដោះស្រាយ​កាកសំណល់ ពី​ឧស្សាហកម្ម​កាត់ដេរ តាមរយៈ​ការកែច្នៃ​សំណល់​កំណាត់ ឬ​សម្លៀកបំពាក់ ចាស់​ឲ្យ​ចេញ​ជា​ផលិតផល​សម្រេច​ថ្មី​។ 
-​ ​Mart Veckchob ដែលជា​សេវា​ប្រើប្រាស់​កញ្ចប់​ដែល​អាច​ប្រើ​ឡើងវិញ​បាន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដែល​មិនចាំបាច់​នៅក្នុង​សេវាកម្ម​ចែកចាយ​អាហារ​។​
 


​អ្នកនាង Melanie Mossard  នាយក​នៃ​សហគ្រិនភាព និង​នវានុវត្តន៍ ប្រចាំ Impact Hub Phnom Penh សរសើរ និង​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ​។ អ្នកនាង​បន្តថា​៖ «​នៅ Impact Hub យើង​ជឿថា​សហគ្រិនភាព គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់ និង​មាន​ឥទ្ធិពល​ក្នុង​ការជួយ​រួមចំណែក​ដោះស្រាយ បញ្ហា​នៅ​ជុំវិញខ្លួន​យើង​។ នៅក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី​៦ នេះ យើង​បាន​ប្រមូលផ្តុំ នូវ​យុវជន​ដែលមាន​ឆន្ទៈ​ជា សហគ្រិន​មកពី​ជំនាញ​ខុសៗ​គ្នា ដូចជា កសិកម្ម វិស្វកម្ម រចនា និង​ជំនួញ ដែល​ពួកគាត់​មាន​គោលជំហ​រួមមួយ​គឺ ស្វែងរក និង​បង្កើត​ដំណោះស្រាយ​។ អស់​រយៈពេល ៣​ខែ កន្លងមក ពួកគាត់​បាន​ចំណាយពេល​សិក្សា​ពី​ចំណោទបញ្ហា សិក្សា​ពី​ទីផ្សារ បង្កើតជា​គំរូ​ផលិតផល និង​សាកល្បង​វា​ក្នុង​ទីផ្សារ​។ យើង​សង្ឃឹមថា កម្មវិធី​នេះ និង​ផ្តល់​ជា​គ្រឹះ​សម្រាប់​ឲ្យ​ក្រុម​របស់​ពួកគាត់ ដើម្បី​អភិវឌ្ឍ ជំនាញ ចំណង់​ចំណូលចិត្ត និង​ការតាំង​ចិត្ត​ក្នុងការ​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី របស់​ពួកគេ​»​។​
 


​លោក គាំ ទី​វា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ ប្រចាំ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ «​បម្រែបម្រួល​អាកាសធាតុ និង​ផលប៉ះពាល់​របស់​យើង ទៅលើ​ចីរភាព​នៃ​បរិស្ថាន គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់បំផុត ក្នុង​ជំនាន់​របស់​យើង ហើយ​យើង​មិន​សល់​ពេលវេលា​ច្រើន​នោះទេ ដើម្បី​ផ្លាស់ប្តូរ​អ្វីដែល​យើង​ចាំបាច់​។  ខណៈពេលដែល​វា​ងាយ​នឹងមាន​ទុទិដ្ឋិនិយម អំពី​ស្ថានភាព​នៃ​ភពផែនដី​របស់​យើង នេះ​គឺជា​សកម្មភាព​លើក​ទឹក​ចិ​ត្ដ​មួយ ដែល​បាន​ចែករំលែក​នូវ​ចំណង់​ចំណូលចិត្ត និង​ការប្តេជ្ញាចិត្ត​ពី​សហគ្រិន​សង្គម​វ័យក្មេង ក្នុង​កម្មវិធី SmartSpark ជំនា​ន់ទី​៦ ដែល​យល់​ដឹងថា អ្នក​អាចធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​ពិតប្រាកដ សូម្បីតែ​នៅ​កម្រិត​សហគមន៍​មូលដ្ឋាន ដោយ​ការអភិវឌ្ឍ​គំនិត​ឆ្លាត​វៃ ដែល​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា និង​ជួយ​ដោះស្រាយ​បញ្ហា​ជីវិត​ពិត​»៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com