អត្ថបទពាណិជ្ជកម្ម
អ្នកជំនួញដែលខ្លាំងត្រូវចាប់ឱកាសនេះឱ្យបាន! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បានប្រកាសជាផ្លួវការហើយ សម្រាប់ដៃគូពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផលល្បីៗ!
06, Feb 2021 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសជាផ្លូវការ បើកឱកាសឱ្យដៃគូពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ភេសជ្ជះ សម្ភារៈប្រើប្រាស់ និងសេវាកម្មកម្សាន្តទាំងក្នុង និង ក្រៅស្រុក ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ឱ្យបានមុនផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខាងមុខនេះ ។ផ្សារទំនើប ជីប ម៉ុង សែនសុខនឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ក្នុងឆ្នាំ ២០២១នេះ។

លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីនេះថា៖ «ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់ ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីតាំងមួយនេះផងដែរ ខណៈពេលដែលជីវភាពរបស់ពលរដ្ឋក្នុងតំបន់កាន់តែប្រសើរឡើងជាប្រចាំ» ។

លោកបានបន្តទៀតថា៖ «បើពិនិត្យមើលទៅលើភូមិសាស្រ្ត និង គម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗដែលរាប់បញ្ចូលទាំង ជីប ម៉ុងលែន ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ និង ជុំវិញតំបន់នេះ ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែងដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ ៣៧១»។  

លោកក៏បានបង្ហាញនូវជំនឿជាក់យ៉ាងខ្លាំងថា៖ «មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះនឹងទទួលបានអតិថិជនច្រើនដោយស្វ័យប្រវត្តិដោយសារអំណោយផលស្រាប់ពី ចំនួនប្រជាជនដ៏លើសលប់នៅជុំវិញតំបន់នេះ បូករួមជាមួយយុទ្ធសាស្រ្តទីផ្សារឆ្លាតវៃ ការជ្រើសរើសនិងរៀបចំទីតាំងដៃគូរពាណិជ្ចកម្មដ៏ត្រឹមត្រូវ និង កិច្ចសហការគ្នាដ៏រឹងមាំរវាងផ្សារទំនើប ជីបម៉ុង ម៉ល ជាមួយ ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្មដទៃទៀតចំនួន ១៤ទៀត ក្នុងម្ព័នជីប ម៉ុងគ្រុប»។  

លោកបន្ថែមទៀតថា៖ «ជាមួយបទពិសោធន៍ជោគជ័យដ៏សម្បើមរបស់ ជីប ម៉ុង គ្រុប កន្លងមក យើងជឿជាក់ថា ក្រុមហ៊ុន ជីប ម៉ុងរីថែល នឹងក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យរីថែល នាពេលអនាគតដ៏ខ្លីឆាប់ៗខាងមុខនេះ»៕













(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com