អត្ថបទពាណិជ្ជកម្ម
កាដូពិសេសម្រាប់អ្នកសិក្សាដែលមិនគួររំលង ក្នុងទិវាបុណ្យនៃក្តីស្រឡាញ់
11, Feb 2021 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
នៅសល់តែ៣ថ្ងៃទៀតទេប៉ុណ្ណោះ ឈានចូលដល់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២១ ហើយ ប្រសិនបើចង់ត្រៀមកាដូសម្រាប់បងប្អូនមិត្តភក្តិ ឬមនុស្សពិសេស ដែលស្ថិតនៅក្នុងវ័យសិក្សារៀនសូត្រ អាចពិចារណាលើ  Laptop, កូនកាត់កុំព្យូទ័រ ឬ ថេប្លេតម៉ាកហួវៃដូចខាងក្រោមនេះ៖
 
1. Huawei Matebook D 14 តម្លៃ $649 រូបរាងកំពូលស្តើង កំពូលស្លីម ឆ្នាំងសាកទំហំតូច ល្បឿនសាកលឿនដូចហោះ 65W Type-C  ទ្រទ្រង់ការ Share អេក្រង់ពីទូរស័ព្ទទៅកាន់កុំព្យូទ័រ


 
ឡេបថប Huawei Matebook D 14 ត្រូវបានក្រុមហ៊ុនផលិតមកតម្រូវចិត្តអ្នកប្រើប្រាស់ជាមួយនឹងរូបរាងកំពូលស្តើង កំពូលអេក្រង់ជាមួយនឹងកម្រិតបង្ហាញធំច្បាស់ក្រឡែត និងមានបំពាក់នូវមុខងារការពារភ្នែក ដែលទទួលស្គាល់ដោយប្រទេសអាល្លឺម៉ង់ ឆ្នាំងសាកតូចប៉ុនឆ្នាំងសាកទូរស័ព្ទ ល្បឿនសាកលឿនដូចហោះ 65W Type-C  ទ្រទ្រង់ការ Share អេក្រង់ពីទូរស័ព្ទទៅកាន់កុំព្យូទ័រ។ 
 
Huawei Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង Storage 512 SSD ដែលនឹងផ្តល់ជូននូវបទពិសោធន៍ថ្មីស្រឡាងប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពេញ ការងារអាជីវកម្ម រៀនតាមអនឡាញ ឬ ការកំសាន្តនានា។ Huawei Matebook D 14 បំពាក់នូវកាមេរ៉ាបង្កប់ខ្លួន នៅចន្លោះក្តារចុច F6 និង F7 នៅពេលដែលលោកអ្នកចង់ វីដេអូខល ឬ ធ្វើ Zoom Meeting លោកអ្នកអាចចុចកាមេរ៉ាតាមចិត្តចង់ ដោយគ្រាន់តែ ចុចពីលើវា ហើយប្រសិនបើចង់បិទវិញគ្រាន់តែចុចពីលើវាជាការស្រេច។  
 
សម្រាប់មុខងារ ស្គេនក្រយៅដៃដោះសោរ ពិតជាងាយស្រួលមែនទែនព្រោះវាស្ថិតនៅតែមួយជាមួយនឹងប៊ូតុងបិទបើកកុំព្យូទ័រ វាអាចសម្គាល់ស្នាមម្រាមដៃរបស់យើងលឿននិងដោយស្វ័យប្រវត្តិនៅពេលដែលយើងចុចប៊ូតុងថាមពល អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុត នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការងារ ការសិក្សាបានថែមមួយកម្រិតទៀត។ 
 
2. កូនកាត់កុំព្យូទ័រ Huawei MatePad តម្លៃ $349 បំពាក់នូវស្តេចអេក្រង់ និងសំឡេងលាន់លឺច្បាស់ Harman Kardon 

 
ជាកូនកាត់កុំព្យូទ័រយួរដៃថ្នាក់កណ្តាលប្រើបន្ទះឈីប Kirin 810 ជាមួយរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ប៉ុន្តែមានថាមពលថ្មធំទំហំ 7,250mAh ដូចជាម៉ូឌែល Pro ដែរ ហើយមានបច្ចេកវិទ្យាសាកថ្មលឿន 18W ដូច្នេះវាអាចឲ្យប្រើប្រាស់បានយូរម៉ោង សម្រាប់ការសិក្សាធ្វើតាមអនឡាញ ទស្សនាខ្សែភាពយន្ដ ក៏ដូចជាលេងហ្គេមនានា ជាមួយ Speaker លាន់លឺច្បាស់ល្អ ប្រភេទ Surround Sound ចំនួន 4 ទិសរបស់ Harman Kardon។ បើមើលទៅលើផ្នែកអេក្រង់វាមានទំហំ 10.4 អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត 2K FullView Display (2000x1200) ដោយវាអាចផ្ដល់ជូនគុណភាពច្បាស់ត្រជាក់ភ្នែក សម្រាប់ការសិក្សា ឬធ្វើការងារតាមអនឡាញ ជាដើម។ វាក៏មានបំពាក់មកជាមួយកាមេរ៉ាទំហំ 8MP ទាំងមុខក្រោយ ទុកសម្រាប់ការខលជាវីដេអូ ព្រមទាំងការថត Selfie និងថតប្លង់ទូទៅបាន។
 
3. កូនកាត់កុំព្យូទ័រ Huawei MatePad T 10s តម្លៃ $249 ស្តេចសម្លេង Speaker Harm Kardon កំពូលអេក្រង់ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក

 
Huawei MatePad T 10s ត្រូវបានរចនាឡើងជាមួយនឹងពណ៌ត្រូវចិត្ត រូបរាងស្អាតតូចស្តើងស្រាលងាយដាក់តាមខ្លួន ជាពិសេស សម្រាប់រៀនអនឡាញតែម្តងមានអេក្រង់ធំរហូតដល់ 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ! វាបំពាក់នូវ Speaker Harm Kardon ចំនួនពីរគ្រាប់លឺជះខ្លាំងមិនបាច់ត្រូវការកូន Speaker ជំនួយ ភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា Kids Corner ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន!

4. ថេប្លេត Huawei MatePad T 8 តម្លៃ $149 រៀនតាមអនឡាញម៉ាអែម មើលទូរទស្សន៍ម៉ាឡូយ



Huawei MatePad T 8 ត្រូវបានក្រុមហ៊ុនរចនាឡើងយ៉ាងល្អប្រណិតជាមួយនឹងរូបរាងតូចស្តើង 199.7 x 121.1 x 8.55mm ទម្ងន់ស្រាលបំផុត 310g ងាយស្រួលដាក់តាមខ្លួន មានអេក្រង់លាតធំទូលាយ 8អ៊ីញ (80%) ងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញ លេងហ្គេម ឬទស្សនាកម្មវិធីកម្សាន្តនានា។ 
 
Huawei MatePad T 8 បំពាក់នូវថាមពលថ្មធំមហិមា 5100mAh ប្រើម៉ាសាលាញ់តែមិនភ័យខ្លាចអស់ថ្ម។ អ្វីដែលធ្វើឲ្យ Huawei MatePad T8 កាន់តែលេចធ្លោនោះបំពាក់នូវ មុខងារអានសៀវភៅ (eBook Mode) ដែលមានប្រយោជន៍បំផុតសម្រាប់ការសិក្សាតាមអនឡាញ អានមេរៀន ឬព័ត៌មាន។ ជាពិសេសអាណាព្យាបាលអាចគ្រប់គ្រងការកម្សាន្តនិងការសិក្សារបស់បុត្រធីតាខ្លួនតាមរយៈ មុខងារគ្រប់គ្រងក្មេងលេង (Kid Mode)។ 
 
និយាយរួមត្រៀម  Huawei Matebook D 14 តម្លៃ $649, កូនកាត់កុំព្យូទ័រ Huawei MatePad តម្លៃ $349, កូនកាត់កុំព្យូទ័រ Huawei MatePad T 10s តម្លៃ $249, ថេប្លេត Huawei MatePad T 8 តម្លៃ $149 ជាកាដូខ្លួនឯង បងប្អូនមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់សម្រាប់ថ្ងៃទី 14 កុម្ភៈ 2021 ដឹងតែគ្រប់ទឹកតែម្តង៕























(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com