អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ខេមបូឌា ជាដៃគូឧបត្ថម្ភថ្មីសម្រាប់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រដូវកាល ២០២១
11, Feb 2021 , 4:54 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានរៀបចំនូវព្រឹត្តិការណ៍ជាផ្លូវការ និងប្រកាសដៃគូឧបត្ថម្ភថ្មីរបស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺររដូវកាល ២០២១ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍។ 
 
នៅក្នុងកម្មវិធីនេះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក អេឡិន ថៃ ជាអគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា និង លោក គីយ៉ូណេ តាកាហ៊ីសា តំណាងខ្ពង់ខ្ពស់គណៈគ្រប់គ្រង ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រួមជាមួយការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុនទាំងពីរ រួមទាំងកីឡាករផងដែរ។ 
 
កម្មវិធីប្រកាសដៃគូឧបត្ថម្ភថ្មីនេះ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចូលរួមចំណែក ក្នុងការលើកកម្ពស់នូវចំណេះដឹងព័ត៌មាននៃផលិតផលធានារ៉ាប់រងអាយុជីវិត និងជំរុញការថែទាំសុខភាពជូនប្រជាជនកម្ពុជា តាមរយៈ កីឡាបាល់ទាត់ ។


 
លោក អាឡិន ថៃ  អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាដៃគូឧបត្ថម្ភរយៈពេលវែងជាមួយនឹងក្លឹបបាល់ទាត់អង្គរថៃហ្គឺរ ដែលជាក្លឹបបាល់ទាត់លេចធ្លោមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិស័យកីឡាបាត់ទាត់ គឺជាវិស័យមួយសម្រាប់បណ្តុះមនុស្សជំនាន់ក្រោយឲ្យក្លាយជាកីឡាករល្អដ៏មានប្រិយភាព។ តាមរយៈការឧបត្ថម្ភនេះយើងជឿជាក់ថា យើងនឹងអាចជួយដល់កីឡាករបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងកសាងនូវទំនាក់ទំនងល្អជាមួយសហគមន៍ដែលយើងកំពុងតែបម្រើការងារ»។
 
បេសកម្មរបស់ ដាយ អុិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាគឺមានរយៈពេលវែង។ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើ និងបំពេញសេចក្តីត្រូវការធានារ៉ាប់រងអាយុជីវិតរបស់ប្រជាជនកម្ពុជាជាមួយនឹងគម្រោងការការពារថ្មីនៅលើជំងឺធ្ងន់ធ្ងរ។ យើងពាក្យស្លាកឈ្មោះថ្មីមួយទៀតគឺ៖ «នៅក្បែរអ្នកជានិច្ច សម្រាប់សុខភាព» ។

លោក គីយ៉ូណេ តាកាហ៊ីសា តំណាងខ្ពង់ខ្ពស់គណៈគ្រប់គ្រង ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា៖ «វាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ បាល់ទាត់ មិនត្រឹមជាប្រភេទកីឡាតែប៉ុណ្ណោះទេ ប៉ុន្តែកីឡា ជាជីវិតមួយផ្នែករបស់លោកអ្នកផងដែរ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ក៏កំពុងគាំទ្រ និងផ្តល់ការការពារដល់ប្រជាជនផងដែរ ។ សូមអរគុណចំពោះភាពជាដៃគូឧបត្ថម្ភរបស់យើង ហើយសង្ឃឹមថាយើងអាចធ្វើអោយប្រជាជនកម្ពុជា មានសុភមង្គលស្រស់បំព្រង តាមរយៈ កីឡា និងសុខភាព»៕
 


 







(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com