អត្ថបទពាណិជ្ជកម្ម
ពួក ម៉ាក​(Pouk Mak) ដែលជា​កម្មវិធី​ផ្ញើ​សារ​ខ្មែរ​ដំបូង​គេ​បំផុត នាំមក​ជូន​ដោយ​ក្តី​ស្រលាញ់​ពី​សែ​ល​កាត បង្ហាញ​ជា​ផ្លួ​វ​ការ​ហើយ​!
15, Feb 2021 , 11:27 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១៖ នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ នា​រាត្រី​នៃ​ទិវា​ក្តី​ស្រឡាញ់​នេះ ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​ឱ្យដឹង នូវ​ការនាំយក​កម្មវិធី​ផ្ញើ​សារ បង្កើតឡើង​ដោយ​ខ្មែរ​ផ្ទាល់ ដែលមាន​ឈ្មោះថា ពួក ម៉ាក (Pouk Mak)​។​
 
Pouk Mak កំពុង​ដាក់លក់​ជាស​កល នៅលើ​ហាង iOS និង​Android App ដែល​ត្រូវ​បានចេញ​ប្រើប្រាស់​ជា​ផ្លូវការ សម្រាប់​អ្នក​រាល់គ្នា នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃស្អែក​នេះ​។ កម្មវិធី​ណេះ គឺ​សម្រាប់​ផ្ញើ​សារ ខ​ល​តាម​វីដេអូ និង​ជា​សំឡេង ចែករំលែក​ឯកសារ និង​អាច​ប្រើប្រាស់​នូវ​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​។​


 
​លក្ខណៈពិសេស​របស់​ក​ម្ម​វិធី​រួមមាន ការផ្ញើ​សារ​ជា​ក្រុម ការទទួលបាន​នូវ​ព័ត៌មាន​ចម្រុះ​និង​ការផ្ញើ​ស្ទីក​គ័​រ​ប្លែកៗ រួមជាមួយ​នឹង​ការការពារ​សុវត្ថិភាព​ដោយ​ការ​អ៊ិន​គ្រីប​ទាំងស្រុង និង​រក្សាទុក​ទិន្នន័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។​
 
​សេវាកម្ម App ឥតគិតថ្លៃ​នេះ ត្រូវបាន​បង្ហាញ​ជាមួយនឹង​ការរៀបចំ​ពិធី​អបអរសាទរ ដ៏​អធិកអធម​បំផុត នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត ក្នុង​រាជធានី​ភ្នំពេញ ដោយ​ការផ្សាយ​ឆ្លងកាត់​ផ្ទាល់ ទៅកាន់​ខេត្តសៀមរាប ស្ថិតនៅក្នុង​ខេត្តសៀមរាប ដោយ​ក្នុងនោះ​ក៏មាន​រៀបចំ​នូវ​ពិធី​បង្ហោះគោម​ចំនួន 5000 ទៀតផង​។​


 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែងថា Pouk Mak គឺជា​កម្មវិធី​មាន​កម្រិត ដូចគ្នា​នឹង​កម្មវិធី​ផ្ញើ​សារ​លំដាប់​ពិភពលោក ប៉ុន្តែ​វា​មាន​លក្ខណៈ​ប្លែក​គេ ពោលគឺ​បងប្អូន​ខ្មែរ​ទាំងអស់ អាច​ផ្ញើ​សារ​ជា​ភាសា​ខ្លួនឯង​ផ្ទាល់ ហើយ​ថែមទាំង​មាន​ផ្តល់នូវ​ការ​ធានាថា ទិន្នន័យ​របស់​អ្នក​គឺមាន​សុវត្ថិភាព​បំផុត និង​មិន​ត្រូវបាន​ចែកចាយ​ទៅកាន់​ក្រៅប្រទេស​នោះឡើយ​។​
 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍​ទៀតថា ក្រុមហ៊ុន សែ​ល​កាត និង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​តួនាទី​របស់ខ្លួន ក្នុងការ​ដឹកនាំ​វិស័យ​ឌីជីថល​នៅ​កម្ពុជា និង​ដើម្បី​ធានាថា​មនុស្ស​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង អាច​ទទួលបាន​នូវ​បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មីៗ ក្នុងការ​ទំនាក់ទំនង និង​រក្សា​ភាពជិតស្និទ្ធ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ លោក វ៉ាត​សុន បន្ថែមថា​៖ “​តាមរយៈ Pouk Mak នេះ យើង​កំពុង​ជួយ​ជំរុញ​អក្ខរកម្ម និង​សមត្ថភាព​ឌីជីថល នៅ​គ្រប់​ឃុំ និង​ខេត្ត ក្រុង ទូទាំងប្រទេស​កម្ពុជា ជូន​ដល់​ពលរដ្ឋ​គ្រប់​វ័យ ចាប់តាំងពី​កុមារ រហូតដល់​មនុស្ស​ចាស់ ពោលគឺ​ផ្តល់ជូន​ពួកគេ នូវ​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​មធ្យោបាយ​ទំនាក់ទំនង​ដែល​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាមួយនឹង​ភាសា​របស់​ពួកគេ​ផ្ទាល់​តែម្តង​”​។ 


 
“​សព្វថ្ងៃនេះ កម្មវិធី​ផ្ញើ​សារ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ភាគច្រើន នៅ​មិនទាន់​អាច​គាំទ្រ​ភាសា​ខ្មែរ​បាន​ទាំងស្រុង​នៅឡើយ​ទេ​។ ម្ល៉ោះហើយ ក្នុងនាម​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ដែលមាន​កម្មសិទ្ធិ​ជា​ជនជាតិខ្មែរ ១០០% តែមួយគត់ សែ​ល​កាត ពិត​ជាមាន​មោទកភាព​បំផុត ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​នេះ​គ្រប់យ៉ាង​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ គឺ​សុទ្ធសឹងតែ​ជា​របស់​ខ្មែរ​ផ្ទាល់ ដោយ​រាប់​ចាប់តាំងពី​ការដាក់​ឈ្មោះ ភាសា​ប្រើប្រាស់ ហើយ​ជាក់ស្តែង​នោះ គឺ​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ បាន​អភិវឌ្ឍ គ្រប់គ្រង​សេវាកម្ម និង​ផ្តល់​ការការពារ​ទិន្នន័យ​ដោយផ្ទាល់​” ។​
 
​ដូចគ្នា​ទៅនឹង​ផលិតផល និង​សេវាកម្ម​ទាំងអស់​របស់​សែ​ល​កាត​ផងដែរ Pouk Mak មានភ្ជាប់​មកជា​មួយ​ដោយ​ការ ផ្តល់ជូន​ទិន្នន័យ​ឥតគិតថ្លៃ ចំនួន 2GB ក្នុង​មួយខែ ជូន​ដល់​អតិថិជន​ទាំងអស់​របស់​សែ​ល​កាត ដែល​ប្រើប្រាស់​កម្មវិធី​នេះ សបញ្ជាក់​ឲ្យ​ឃើញថា សែ​ល​កាត គឺ​តែងតែ​គិតគូរ និង​តបស្នង​ជូន​ដល់​សហគមន៍​វិញ​ជានិច្ច​។​


 
​លោក វ៉ាត​សុន បាន​មានប្រសាសន៍ថា​៖ “​ស្របពេល​ដែល​យើ ង​ចាប់ផ្តើម​ដំណើរការ​ដាក់ឱ្យ​ប្រើប្រាស់ Pouk Mak ជូន​ដល់​ពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ពួកយើង ក៏​ចង់​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​បន្ថែម ដល់​អតិថិជន​របស់​យើង​ផងដែរ​”​។​
 
“​ទិន្នន័យ​ឥតគិតថ្លៃ​នេះ នឹង​ជួយ​ជា​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​អតិថិជន ស្រប​ពេលដែល​ពួកគាត់ បាន​បណ្តុះ​ទម្លាប់​ប្រើប្រាស់​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​កាន់តែ​ច្រើនឡើងៗ នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​”​។​
 
“​ក្រោម​ការចង្អុលបង្ហាញ​របស់​អ្នកឧកញ៉ា គិត ម៉េង ដែលជា​អគ្គនាយក​ក្រុម​ហ៊ុ ន​រ៉ូយ៉ាល់ គ្រុប​នោះ គឺថា​កម្មវិធី Pouk Mak នឹង​ជួយ​ពួកយើង ក្នុងការ​ដឹកនាំ​ការផ្លាស់ប្តូរ​ពី​ការ​តេ និង​ការផ្ញើ​សារ តាម​ទម្លាប់​ចាស់​របស់​អ្នកប្រើប្រាស់ ទៅកាន់​ការហៅ​ទូរស័ព្ទ និង​ការផ្ញើ​សារ​ជជែក​កម្សាន្ត​ដោយ​ឥតគិតថ្លៃ ដោយ​ពុំ​ចាំបាច់​បារម្ភ ពី​ប្រភេទ​ស៊ីម​កាត ដែល​ពួកគេ​ប្រើប្រាស់​នោះឡើយ​” ។​




 
​លោក វ៉ាត​សុន បាន​បន្ថែមថា ការប្រើប្រាស់​បណ្តាញ និង​កម្មវិធី​ដូចជា Pouk Mak ជាដើម គឺជា​កត្តា​ដ៏​សំខាន់ នៃ​យុទ្ធសាស្ត្រ​របស់​សែ​ល​កាត ក្នុងការ​បង្កើត និង​បំពេញ​នូវ​ជីវិត​ទាន់សម័យ​បែប​ឌីជីថល​របស់​មនុស្ស​គ្រប់គ្នា ស្រប​ពេលដែល​ប្រទេស​កម្ពុជា​យើង កំពុង​ត្រៀមខ្លួន​សម្រាប់​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​បន្ទាប់ (Next Industrial Revolution)​។​
 
“​យើង​ត្រូវ​ប្រាកដថា​កម្ពុជា នឹងមិន​ខកខាន​នូវ​ឱកាស​ដ៏​ល្អ​បែបនេះ ដើម្បី​ក្លាយខ្លួនជា​ប្រទេស​ដ៏​លេចធ្លោ​មួយ​នៅក្នុង​តំបន់ លើ​ផ្នែក​នវានុវត្តន៍ និង​អក្ខរកម្ម​ឌីជីថល ដោយ​ក្នុងនោះ​សមត្ថភាព​ដែល​អាច​ទ្រទ្រង់បាន គឺជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ចាប់យក​ឱកាស​ទាំងនេះ​” ។​
 
“​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​វិសេស​បំផុត​មួយ ដែល​ពួកយើង​បាន​បើក​ដំណើរការ ដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម Pouk Mak ទន្ទឹមគ្នា​នឹង​ការ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​។ វា​បានបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ដែល​ទទួលបាន​នូវ​ទំនុកចិត្ត​ខ្ពស់ និង​តែងតែ​នៅ​គាំទ្រ​អតិថិជន និង​ប្រទេសជាតិ​ជាប់​ជានិច្ច មិន​ថា​ជា​ពេលវេលា​ដ៏​អំណោយផល ឬ​លំបាក​នោះឡើយ សែ​ល​កាត គឺ​នៅ​រួមសុខទុក្ខ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ជានិច្ច​” ។​
 


​លោកអ្នក​អាច​ទាញយក​កម្មវិធី Pouk Mak មកប្រើប្រាស់​បាន នៅលើ​ប្រព័ន្ធ iOS (App Store) និង Android (Play Store)​។​
 
​សម្រាប់​ការប្រើប្រាស់​រៀងរាល់ថ្ងៃ ចុង​សប្តាហ៍​នីមួយៗ អតិថិជន​សែ​ល​កាត នឹង​ទទួលបាន​ទិន្នន័យ​បន្ថែម 500MB ដោយ​ឥតគិតថ្លៃ ក្នុងពេល​ពួកគេ​តេ​ចេញ​ជា​សំឡេង ឬ​តាម​វីដេអូ​។​
 
​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ អាច​ជាវ​ស៊ីម​សែ​ល​កាត បាន​យ៉ាង​ងាយស្រួល​បំផុត តាមរយៈ​កម្មវិធី​ដឹកជញ្ជូន​ដល់​គេហដ្ឋាន ដោយ​ក្នុងនោះ​រួមមាន Wing Mall, NAHM 24 និង Smile Shop៕
 
Pouk Mak អាច​ប្រើប្រាស់​បាន ចាប់ពី​ថ្ងៃ​ច័ន្ទ​នេះ ទាំង​នៅលើ App store និង​Play store (​ថ្ងៃទី ១៥ ខែកុម្ភៈ​) អមដោយ​កម្មវិធី​សម្ពោធ​ពេញលេញ នៃ​ព្រឹត្តិការណ៍​ដើម្បី​ចែករំលែក​ដល់​ក្រុមគ្រួសារ និស្សិត និង​អាជីវកម្ម​ខ្នាតតូច​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com