អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo បំផុសគំនិត​ច្នៃប្រឌិត​ថ្មីៗ សម្រាប់​អ្នកប្រើប្រាស់​នៅក្នុង​ឆ្នាំ 2021 នេះ​
15, Feb 2021 , 1:49 pm        
រូបភាព
ក្រុមហ៊ុន vivo ត្រូវបាន​គេ​មើលឃើញថា ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ នៅក្នុង​ឆ្នាំ 2020 កន្លងទៅនេះ ដែលមាន​ការបញ្ចេញ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន សម្រាប់​អ្នកប្រើប្រាស់ នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។ អំឡុង​ពេលនោះ បើទោះបីជា​មានការ​ជះឥទ្ធិពល ដោយសារតែ​មេរោគ​រាតត្បាត​កូ​វីដ​-19 ក៏ដោយ​នោះ ក៏​ក្រុមហ៊ុន vivo នៅតែ​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ​ជាច្រើន​របស់ខ្លួន ដែលមាន​ការបំពាក់​នូវ​បច្ចេកវិទ្យា​ថតរូប​ភាព​កម្រិត​ខ្ពស់ កាន់តែ​អស្ចារ្យ និង​ការ​ប្រព័ន្ធ​ឌីជីថល​អេកូឡូស៊ី​របស់ខ្លួន ដើម្បី​ភ្ជាប់​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​ដដែល នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​។​
 
​ក្រុមហ៊ុន vivo បាន​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត​។ ក្រុមហ៊ុន vivo បានប្រកាសថា នឹង​បន្ត​ក្នុងការ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់ នូវ​តម្រូវការ​ជាច្រើន​នៅក្នុង​ឆ្នាំ 2021 នេះ តាមរយៈ​ការ​ឌី​ស្សាញ ទៅលើ​បច្ចេកវិទ្យា​ជាច្រើន​នៅក្នុង​ពេលខាងមុខ​។ ក្រៅពី​ការនាំយក​នូវ​បច្ចេកវិទ្យា​ដ៏​ល្អឥតខ្ចោះ​នោះ ក្រុមហ៊ុន vivo នឹង​ខិតខំ​ប្រឹងប្រែង ក្នុងការ​បំបែក​នូវ​ព្រំដែន​នូវ​ភាពល្អ​ឥតខ្ចោះ នៃ​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន ឲ្យ​ក្លាយជា​វត្ថុ​ដ៏​សំខាន់​មែនទែន ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​


 
​ការពង្រីក​ទៅលើ​ការបោះ​ជំហាន​របស់​ក្រុមហ៊ុន vivo ទៅកាន់​ពិភពលោក​នៅក្នុង​ឆ្នាំ 2021
 
​នៅក្នុង​ឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo បាន​បង្កើត​នូវ​សមិទ្ធផល​ជាច្រើន និង​ការបន្ត​នូវ​យុទ្ធសាស្ត្រ​ជាច្រើន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដោយ​ផ្អែកទៅលើ​យុទ្ធសាស្ត្រ រយៈពេល​វែង​ចំនួន 4 នោះ គឺ​ផ្នែក​ថតរូប​ភាព ប្រព័ន្ធ ការ​ឌី​ស្សាញ និង​កម្លាំង​ម៉ាស៊ីន​។ លោក Liang Wang ដែលជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ទូទៅ​នៃ​ផលិតផល Overseas បាន​និយាយថា​៖ “​ឧទាហរណ៍​មួយ នៅក្នុង​ចំណោម​និន្នាការ​របស់​អតិថិជន គឺមាន​ការកើនឡើង ទៅលើ​តម្រូវការ​ស្មា​ត​ហ្វូ ន​ដោយសារតែ​មេរោគ​រាតត្បាត​សកល​នោះ​។​” 
 
​នៅក្នុង​ពាក់កណ្តាល​ឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo នឹង​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន សម្រាប់​ទីផ្សារ​កម្រិត​ថ្នាក់កណ្តាល និង​ទីផ្សារ​ប្រណិត​ផងដែរ​។ ក្រុមហ៊ុន នឹង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ដែលមាន​បច្ចេកវិទ្យា​ទំនើបៗ និង​តម្លៃ​យ៉ាង​ល្អ​បំផុត​។ ក្រុមហ៊ុន vivo គឺមាន​មូលដ្ឋាន​យ៉ាងរឹងមាំ នៅក្នុង​ទីផ្សារ​ជាច្រើន​ហើយ​កាលពី​ឆ្នាំ​មុននេះ ហើយ​នៅពេលនេះ ក្រុមហ៊ុន​នេះ គឺ​បាន​ក្លាយជា​ក្រុមហ៊ុន Top 5 នាំមុខគេ​នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូ​នស​កល​ថែម​ទៀតផង ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាង 380 លាន​នាក់ ច្រើនជាង 40 ប្រទេស​។ ក្រុមហ៊ុន​នេះ នៅតែ​ជា​ម៉ាក​យីហោ​ដ៏​រឹងមាំ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី តាមរយៈ​ចំណែក​ទីផ្សារ​របស់ខ្លួន និង​ចំណាត់ថ្នាក់​លេខ 2 និង​លេខ 3 នៅក្នុង​ប្រទេស​ចិន និង​ឥណ្ឌា​រៀង​គ្នា​ផងដែរ​។ ក្រុមហ៊ុន vivo ក៏មាន​ទីផ្សារ​ល្អ នៅ​អ៊ឺរ៉ុប​ប៉ែក​ខាងលិច​ផងដែរ​។​
 



​បន្ថែម​ពីនេះ ក្រុមហ៊ុន vivo ក៏​ជា​ដៃគូ​ផ្លូវការ​របស់ UEFA EURO 2020 និង​ឆ្នាំ 2024 ហើយក៏​ជា​និ​មិ្ម​ត​សញ្ញា នៃ​ការពង្រីក​ជាល​លក្ខណៈ​សកល និង​ការបម្រើ​នូវ​តម្រូវការ​របស់​អ្នកប្រើប្រាស់​ថែមទៀត​ផង​។ លោក Guoliang Liu ដែលជា​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ ផ្នែក​យុទ្ធសាស្ត្រ​គម្រោង​ផែនការ​របស់ vivo បាន​និយាយថា ៖ “​ការចូល​ទីផ្សារ​ពិតជា​សំខាន់​ណាស់ សម្រាប់​ក្រុមហ៊ុន vivo​។ អ៊ឺរ៉ុប គឺជា​ទីផ្សារ​ចាស់ទុំ​មួយ ហើយ​ភាពជោគជ័យ​របស់​យើង​នៅក្នុង​ទ្វីប​នេះ គឺ​ផ្តោតទៅលើ​ភាព​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​។ ទី 2 អ្នកប្រើប្រាស់​ជាច្រើន​នៅ​អ៊ឺរ៉ុប គឺមាន​តម្រូវការ​ជាច្រើន ផ្អែកទៅលើ​ប្រភេទ​ក្រុម​ផ្សេងៗ គ្នា​ដូចជា​ស្តង់ដារ​ខ្ពស់​នៃ​សុវត្ថិភាព​ព័ត៌មាន​ផងដែរ​។ ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន vivo គឺ​កើនឡើង​ខ្លាំង​នៅទីនេះ​។​”
​នៅក្នុង​ការត្រួសត្រាយ​ផ្លូវ​ថ្មីៗ​នេះ ក្រុមហ៊ុន vivo បានបង្ហាញ​នូវ​ផលិតផល​ជាច្រើន ដែល​មានការ​ផ្តោតទៅលើ​បច្ចេកវិទ្យា​កាមេរ៉ា​កម្រិត​ខ្ពស់​ថែមទៀត​។ នៅក្នុងនាម​ជា​អ្នក​នាំមុខគេ ទៅលើ​បច្ចេកវិទ្យា​5G នេះ ក្រុមហ៊ុន vivo បាន​ផលិត​ផលិតផល​ជាច្រើន ដែលមាន​បច្ចេកវិទ្យា​5G នេះ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​បទពិសោធន៍​យ៉ាង​អស្ចារ្យ ហើយ​ក្រុមហ៊ុន​នេះ គឺមាន​ប៉ាតង់​ទៅលើ​បច្ចេកវិទ្យា 5G នេះ ច្រើនជាង 2000 នៅ​ចុងឆ្នាំ 2020 នេះ​ផងដែរ​។ ការអភិវឌ្ឍ​នេះ គឺ​ដោយសារតែ​ភាពរឹងមាំ លើ​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ​នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ចំនួន 9 ។​
 



​ការពង្រឹង​ទៅលើ​បច្ចេកវិទ្យា​ថតរូប​ភាព​របស់​ស្មា​ត​ហ្វូ​ន​
 
​ក្រុមហ៊ុន vivo បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន ZEISS ដើម្បី​ឲ្យ​ខ្លួន ក្លាយជា​ក្រុមហ៊ុន​ដែល​នាំមុខគេ នៅក្នុង​បច្ចេកវិទ្យា​នៃ​ការថត​រូបភាព​។ ក្រុមហ៊ុន vivo និង ZEISS នឹង​សហការគ្នា ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​នាំមុខ នៅក្នុង​ឧស្សាហ​កម្មនេះ តាមរយៈ​ការ​ដំណើរការ​នូវ​បន្ទប់ពិសោធន៍ vivo ZEISS Imaging Lab និង​ការបង្ហាញ​នូវ​យុទ្ធនាការ “vivo ZEISS Master Photography”​ថែម​ទៀតផង​។​
 
​លោក Zhuo Li ដែលជា​ប្រធាន​ផ្នែក Digital Imaging Product របស់​ក្រុមហ៊ុន vivo បាន​និយាយថា​៖ “​ក្រុមហ៊ុន vivo និង ZEISS ជួយ​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​។ ក្រុមហ៊ុន ZEISS គឺជា​ក្រុមហ៊ុន​ជំនាញ ទៅលើ​បច្ចេកវិទ្យា​អុ​ប​ទិ​ក ខណៈពេលដែល​ក្រុមហ៊ុន vivo គឺ​អភិវឌ្ឍ​ទៅលើ imaging algorithms និង​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​។ សម្រាប់​បច្ចេកវិទ្យា ZEISS lens នេះ គឺ​ពិតជា​ល្អ​មែនទែន នៅក្នុង​ការថត​រូបភាព ហើយ​វា​មានការ​ទទួលស្គាល់ ដោយ​អ្នកជំនាញ​ជាច្រើន​ថែមទៀត​។​”
​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បាន​អភិវឌ្ឍ​ទៅលើ​ប្រព័ន្ធ Gimbal Camera System ដែល​នេះ គឺជា​អ្វីដែល​ត្រូវការ​បំផុត សម្រាប់​អ្នកជំនាញ​ថតរូប​ភាព និង​អ្នក​ថតកុន​នោះ​។ ក្រុមហ៊ុន vivo ផ្តោត​ខ្លាំង ទៅលើ​របកគំហើញ​ថ្មី​ជាច្រើន និង​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន កាន់​តែមាន​រូបរាង​ទាន់សម័យ​បំផុត​។ 
 
​លោក Guoliang Liu នាយក​ជាន់ខ្ពស់​ផ្នែក Overseas Strategic Planning Center នេះ​និយាយថា​៖ “​នៅក្នុង​ការចាប់ផ្តើមរ​បស់​ក្រុមហ៊ុន​នេះ ស្មា​ត​ហ្វូ​ន X50 series នេះ បានបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​ជុំវិញ​ពិភពលោក​ហើយ​។ ជាពិសេស​ស្មា​ត​ហ្វូ​ន​នេះ នាំមុខគេ​នៅលើ​ពិភពលោក ទៅលើ​ផ្នែក​ថតរូប​ភាព​ផងដែរ​។​”  ក្រុមហ៊ុន vivo ផ្តោត​សំខាន់ ក្នុងការ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់ ទៅលើ​ភាពទាន់សម័យ​នៃ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ និង​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​។ កាមេរ៉ា ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ស្មា​ត​ហ្វូ​ន​ផងដែរ​។​
 



​ប្រព័ន្ធ​ឌីជីថល​អេកូឡូស៊ី (Digital Ecosystem) របស់​ក្រុមហ៊ុន vivo
 
​នៅក្នុង​ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើម​នូវ​គំនិត VISION+ តាមរយៈ​ការប្រកាស​បង្ហាញ​នូវ OriginOS និង​ការ upgrades ទៅលើ Platforms សម្រាប់​អ្នក​អភិវឌ្ឍ​កម្មវិធី​ផងដែរ​។ VISION+ គឺជា​មាតិកា​អេកូឡូស៊ី ដែល​មានការ​ផ្តោតទៅលើ Themes និង​ធនធាន​ជាច្រើន ដែលមាន​លក្ខណៈ​អាជីព និង​កា​ថត​រូបភាព​កាន់តែ​អស្ចារ្យ ដែល​ប្រកបដោយ​ភាព​រីករាយ​បំផុត​។ នៅក្នុង​ការទទួលបាន​នូវ​ពានរង្វាន់ vivo VISION+ Mobile Photography Awards 2020 នេះ គឺ​បានបង្ហាញ​អំពី​សកម្មភាព​ជាច្រើន ដែល​ឆ្លុះបញ្ចាំង​អំពី​ការថត​រូបភាព​នេះ​។ OriginOS នេះ គឺជា​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​ផ្អែក​នៅលើ Android ចុងក្រោយ​បំផុត​របស់ vivo ដែលមាន​ភាព​ច្នៃប្រឌិត​ជាច្រើន កាន់តែ​អស្ចារ្យ​ជាច្រើន​ថែមទៀត សម្រាប់​អ្នកប្រើប្រាស់ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com