កីឡាអន្តរជាតិ
អន្តរជាតិ
លោក Martin Jol ត្រូវ​បណ្តេញ​ចេញពីក្លិប Fulham
02, Dec 2013 , 12:24 am        
រូបភាព
ដោយ: ថ្មីៗ
លោក Martin Jol ត្រូវ​បាន​បណ្តេញ​ចេញពី​ក្លិប Fulham បន្ទាប់ពី​ចាញ់ West Ham ៣-០ កាលពី​ថ្ងៃ​សៅរ៍។ តំណែង​របស់​បុរស​ហូ​ឡង់​វ័យ​៥៧​ឆ្នាំ​រូបនេះ ត្រូវ​ជំនួស​ដោយមិត្តរួមជាតិ គឺ​លោក Rene Meulensteen ដែល​ជាគ្រូ​ជំនួយម្នាក់​របស់​លោក។



លោក Jol បាន​ដឹកនាំក្លិបដែល​មាន​កីឡដ្ឋានឈ្មោះ Craven Cottage ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១១ មក ជាមួយ​នឹង​បរាជ័យ​ច្រើន​ជាង​ជ័យ​ជម្នះ។ នា​រដូវកាលនេះ Fulham កំពុង​ជួប​នូវ​ស្ថានភាពដ៏យ៉ាប់យ៉ឺន ដោយ​១៣ប្រកួតកន្លងមក ពួក​គេ​ឈ្នះ​តែ​៣លើក​ប៉ុណ្ណោះ ហើយ​ស្មើ​១លើក និង​ចាញ់ដល់ទៅ​៩លើក។ បច្ចុប្បន្ន ពួក​គេ​កំពុង​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៨។


លោក Jol គឺ​ជា​អ្នក​ចាត់​ការទូទៅទីបីក្នុង​ក្របខណ្ឌ Premier League ដែល​ត្រូវ​បាន​បណ្តេញ​ចេញនា​រដូវកាលនេះ បន្ទាប់​ពីលោក Paolo Di Canio (Sunderland) និង លោក Ian Holloway (Crystal Palace)៕


© រក្សាសិទ្ធិដោយ thmeythmey.com