COVID-19
ជាតិ
អ្នកកើតកូវីដ-១៩ ម្នាក់ធ្លាប់ចូលផ្សារម៉ាក្រូ ភ្នំពេញ
× នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល បានប្រកាសថា បុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ កាលពីវេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។
តាមរយៈសេចក្តីជូនដំណឹងនេះ ស្ថាប័នសុខាភិបាល បានអំពាវនាវដល់អ្នកដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូភ្នំពេញ នាពេលវេលាខាងលេី ទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាលរាជនី-ខេត្ត មានស្រាប់»។
«ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥»។ នេះបើតាម CDC៕
© រក្សាសិទ្ធិដោយ thmeythmey.com