ករណីវិជ្ជមានកូវីដ-១៩ នៅលើពិភពលោកឡើងដល់ចំនួនជាង១១៥លានហើយ ដោយគិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ ដែលក្នុងនោះ ២,៥៥លាននាក់បានស្លាប់ និងជាង៩០លាននាក់បានជាសះស្បើយ។
សហរដ្ឋអាមេរិក មានអ្នកជំងឺជាង២៩,៣១លាននាក់ (ស្លាប់ជាង៥២ម៉ឺននាក់), ឥណ្ឌាជាង១១,១២លាននាក់ (ស្លាប់ជាង១៥ម៉ឺននាក់), ប្រេស៊ីលជាង១០,៥៨លាននាក់ (ស្លាប់ជាង២៥ម៉ឺននាក់), រុស្ស៊ីជាង៤,២៦លាននាក់ (ស្លាប់ជាង៨៦០០០នាក់) និងចក្រភពអង់គ្លេសជាង៤,១៨លាននាក់ (ស្លាប់ជាង១២ម៉ឺននាក់)។
បារាំងមានករណីឆ្លងច្រើនជាងគេលំដាប់ទី៦ ដោយមានចំនួន៣,៧៦លាននាក់ (ស្លាប់ជាង៨៦០០០នាក់), អេស្ប៉ាញជាង៣,២លាននាក់ (ស្លាប់ជាង៦៩០០០នាក់), អ៊ីតាលីជាង២,៩៣លាននាក់ (ស្លាប់ជាង៩៧០០០នាក់), តួកគីជាង២,៧១លាននាក់ (ស្លាប់ជាង២៨០០០នាក់) និងអាល្លឺម៉ង់ជាង២,៤៥លាននាក់ (ស្លាប់ជាង៧ម៉ឺននាក់)។
កូឡុំប៊ី ឈរនៅលេខរៀងទី១១ ដោយមានជាង២,២៥លានករណី (ស្លាប់ជាង៥៩០០០នាក់), អាហ្សង់ទីន ជាង២,១១លាននាក់ (ស្លាប់ជាង៥២០០០នាក់), ម៉ិកស៊ិកជាង២លាននាក់ (ស្លាប់ជាង១៨ម៉ឺននាក់), ប៉ូឡូញជាង១,៧១លាននាក់ (ស្លាប់៤៣០០០នាក់) និងអ៊ីរ៉ង់ជាង១,៦៣លាននាក់ (ស្លាប់ជាង៦ម៉ឺននាក់)។
អាហ្វ្រិកខាងត្បូងជាប្រទេសទី១៦ដែលមានករណីឆ្លងច្រើនជាងគេដោយមានជាង១,៥១លាននាក់ (ស្លាប់ជាង៥ម៉ឺននាក់), អ៊ុយក្រែនជាង១,៣៥លាននាក់ (ស្លាប់ជាង២៦០០០នាក់), ឥណ្ឌូណេស៊ីជាង១,៣៤លាននាក់ (ស្លាប់ជាង៣៦០០០នាក់), ប៉េរូជាង១,៣៣លាននាក់ (ស្លាប់ជាង៤៦០០០នាក់), ឆេកជាង១,២៥លាននាក់ (ស្លាប់ជាង៤៦០០០នាក់) និងហូឡង់ជាង១លាននាក់ (ស្លាប់ជាង១៥០០០នាក់)។
បែលហ្ស៊ិក និងកាណាដា មានករណីឆ្លងជាង៨០ម៉ឺនរៀងៗខ្លួន ប៉ុន្តែចំនួនអ្នកស្លាប់ច្រើនជាងនៅឆេក ខណៈស៊ីលី, រូម៉ានី, ព័រទុយហ្គាល់ ដែលមានជាង៨០ម៉ឺនករណីដូចគ្នា និងអេក្វាឌ័រដែលមានជាង២៨ម៉ឺនករណី ប៉ុន្តែចំនួនអ្នកស្លាប់ច្រើនជាងនៅហូឡង់៕