កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ថា Man Utd សល់ឱកាសយក Top 4 ប៉ុណ្ណោះ ក្រោយឃ្លាត Man City ១៤ពិន្ទុ
04, Mar 2021 , 11:38 am        
រូបភាព
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅ Manchester United សារភាពថា ក្រុមរបស់លោកទំនងជាសល់ឱកាសត្រឹមប្រជែងយក Top 4 ប៉ុណ្ណោះក្រោយស្មើ Crystal Palace ក្នុងលទ្ធផល ០-០។ ការដណ្តើមពាន Premier League របស់បិសាចក្រហមរដូវកាលនេះ មានភាគរយតិចដ្បិតតាមពីក្រោយ Manchester City ដល់ទៅ១៤ពិន្ទុ។


Man Utd ទទួលបានលទ្ធផលខកចិត្តជាបន្តទៀត ក្រោយស្មើជាមួយ Crystal Palace ក្នុងជំនួបលីគកំពូលសប្តាហ៍ទី២៧ នៅរាត្រីថ្ងៃទី៣ ខែមីនា។ ការរកបាន១ពិន្ទុនេះ មិនគ្រប់គ្រាន់ដើម្បីក្រុមលោក Solskjaer មានភាគរយខ្ពស់ក្នុងប្រជែងយកជើងឯកលីគកំពូលអង់គ្លេសរដូវកាលនេះឡើយ។
 
លោក Solskjaer បានរិះគន់ក្រុមរបស់លោកដែលខកខានរក៣ពិន្ទុសម្រាប់ក្រុម ដោយ៥ប្រកួតចុងក្រោយឈ្នះតែ១លើកប៉ុណ្ណោះ ឯ៤លើកទៀតស្មើទាំងអស់។ បិសាចក្រហមឈរនៅចំណាត់ថ្នាក់ទី២ មាន៥១ពិន្ទុ តែតាមពីក្រោយក្រុមកំពូលតារាង Man City ដល់ទៅ១៤ប៉ុណ្ណោះឯណោះ។ 
 
អ្នកចាត់ការទូទៅសញ្ជាតិន័រវេសបានប្រាប់កាសែត BBC ថា៖ «វាមិនល្អដូចអ្នកដឹងទេប្រសិនបើអ្នកចង់ឡើងទៅកំពូលតារាងអ្នកត្រូវតែឈ្នះ។ ការប្រកួតនៅសល់ សុទ្ធតែជាជំនួបសំខាន់ ហើយយើងត្រូវតែឈ្នះគ្រប់ប្រកួតទើបមានសង្ឃឹមលើកពាន បើមិនដូច្នោះទេ Top 4 ក៏យ៉ាប់ដែរ»។
 
ជំនួបបន្ទាប់ Man Utd នឹងត្រូវធ្វើដំណើរទៅទឹកដី Etihad ដើម្បីតតាំងជាមួយគូប្រជែង Man City សម្រាប់ជំនួបសប្តាហ៍ទី២៨ នៅយប់ថ្ងៃទី៧ ខែមីនា៕
 

Tag:
 Ole Gunnar Solskjaer
  Premier Leag
© រក្សាសិទ្ធិដោយ thmeythmey.com