សុខភាព
អន្តរជាតិ
ហុងកុង​បញ្ជាក់​ពី​ករណី​ទីមួយ​នៃ​មេរោគ​គ្រុន​ផ្ដាស​សាយ H7N9
03, Dec 2013 , 4:14 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​ក្រុង​ហុងកុង​បានប្រកាស​ជា​លើកដំបូង​នូវ​ករណី​ជំងឺ​ផ្ដាស​សាយ H7N9 ដែល​កើត​លើ​ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ហើយ​បច្ចុប្បន្ន​គាត់​កំពុងតែ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ។


រដ្ឋមន្ត្រីក្រសួង​ស្បៀងអាហារ និង សុខាភិបាល​ហុងកុង​Ko Wing-man បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​វ័យ៣៦ឆ្នាំ​រូបនេះ​អាច​នឹង​ឆ្លង​មេរោគ​ដ៏​គ្រោះថ្នាក់​ខាងលើ​ពី​សាច់សត្វ​បក្សី​នៅពេល​គាត់​ទៅលេង​ខេត្ត Shenzhen។

មន្ត្រីជាន់ខ្ពស់​ដដែល​ប​ន្ថែ​ម​ទៀតថា អ្នក​ដែល​បាន​ប៉ះពាល់​ជនរងគ្រោះ​ដោយផ្ទាល់​ក៏​ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ផងដែរ។ ៤នាក់​ក្នុងចំណោម​នោះ គឺជា​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ពួកគេ​បានបង្ហាញ​រោគសញ្ញា​មេរោគ H7N9។

លោក P.L Ho ប្រធាន​មជ្ឈមណ្ឌល​ជំងឺឆ្លង​របស់​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​ហុងកុង បាន​ថ្លែង​ខុសពី​លោក Ko Wing-man ថា ករណី​ខាងលើ គឺ​ដាច់ដោយឡែក​ពី​មេរោគ H7N9 ពីព្រោះ​វា មិនទាន់​ត្រូវបាន​រកឃើញថា អាច​នឹង​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ទេ។ 

យ៉ាងណាក៏ដោយ លោក Ho បញ្ជាក់ថា ប​សុ​បក្សី​ទាំងឡាយ​ដែល​នាំ​មកពី Shenzhen នឹងត្រូវ​ឆ្លងកាត់ ការត្រួតពិនិត្យ​ជាមុនសិន៕

ប្រែ​សម្រួល​ដោយ ទិ​ត្យ សុវណ្ណ


© រក្សាសិទ្ធិដោយ thmeythmey.com