កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ជួប Man City នៅ​យប់​នេះ ខណៈ​លទ្ធភាព​ប្រដំ​ត្រសង​គ្នា នៃ​ជំនួប​៧​លើកចុងក្រោយ​
07, Mar 2021 , 7:59 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង​

​ការប្រកួត​ពានរង្វាន់​បាលទាត់​ក្របខ័ណ្ឌ​ប្រទេស​អង់គ្លេស Premier League ស​ប្តា​ហ៏​ទី​២៨ ក្រុម​មេឃ​ខៀវ Man City និង​ត្រូវ​បើកទ្វារ​កីឡាដ្ឋាន Etihad Stadium ទទួល​ក្រុម​ភ្ញៀវ​ដែរ​មាន​ទីតាំង​នៅក្នុង​ទីក្រុង Manchester តែមួយ​ដូចគ្នា​គឺ​ក្រុម​បិសាច​ក្រហម Man United ដែលជា​ការប្រកួត​Derby​ដ៏​ធំ​ប្រចាំ​ប្រទេស​អង់គ្លេស​នា​យប់​ថ្ងៃទី​០៧ ខែមីនា​វេលា​ម៉ោង ១១:៣០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)​។​
 
​គិត​ចាប់តាំងពី​ឆ្នាំ ២០១៩ មក​ក្រុម​ទាំង​២ ធ្លាប់បាន​ជួប​ប្រកួត​គ្នា ៧​ដង​រួចមកហើយ​។ ដោយ​ក្រុម​ទាំង​២ មាន​ស្ថិតិ​ការប្រកួត ឈ្នះ ៣ ស្មើ ១ និង​ចាញ់ ៣ ដង​ដូចគ្នា​ដែរ​ជំនួប​គិត​ត្រឹម​ឆ្នាំ ២០១៩ មកម្ល៉េះ​។​ដោយ​ក្រុម​បិសាច​ក្រហម Manchester United ស្ថិតក្រោម​ការដឹកនាំរ​ប​ស់លោក Solskjaer​។​
 
​ក្រុម​មេឃ​ខៀវ Man City ពេលបច្ចុប្បន្ន​កំពុងតែ​ឈរលើ​កំពូល​តារាង​ដោយមាន​នាំមុខ ៦៥ ពិន្ទុ​ក្នុង​រដូវ​កាល ២០២០-២០២១​នេះ​។ ចំណែក​ក្រុម​បិសាច​ក្រហម​វិញ​ឈរ​លេខ ៣ មាន​ត្រឹម ៥១​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​មេឃ​ខៀវ Man City ហាក់​មានលទ្ធភាព​ច្រើន​ក្នុងការ​យកឈ្នះ​ក្នុងការ​ប្រកួត Derby ទល់នឹង​ក្រុម Man United នា​យប់​ថ្ងៃទី ០៧ ខែមីនា​នេះ​។ 
 
​ដោយឡែក​ក្រុម Manchester United ហាក់​មានការ​លំបាក​ក្នុងការ​យកឈ្នះ​ការប្រកួត​ដោយសារតែ​អវត្តមាន​កីឡាករ​សំខាន់​របស់​ក្រុម Paul Pogba ដោយសារ​បញ្ហា​របួស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com