កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ចាញ់ Man Utd, Guardiola ប្រាប់​កីឡាករ​ឲ្យ​ខិតខំ​យកឈ្នះ​នៅ​ប្រកួត​ក្រោយៗ​
08, Mar 2021 , 2:19 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង​
 
​បិសាច​ក្រហម Manchester United បានបញ្ចប់​ភាពមិន​ដែល​ចាញ់​របស់​ក្រុម​រួម​ក្រុង Manchester City ជាមួយ​ជ័យជម្នះ ២-០ ក្នុង​ប្រកួត​បាល់ទាត់​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League សប្តាហ៍​ទី​២៨ នា​រាត្រី​ថ្ងៃទី​៧ ខែមីនា​។ ក្រោយ​បរាជ័យ​នេះ លោក Pep Guardiola ប្រាប់​កូនក្រុម​របស់ខ្លួន​ឱ្យមើល​ទៅមុខ​។​



 
«Manchester City គួរតែ​ផ្តោតអារម្មណ៍​គិត​វិជ្ជមាន​លើ​កា​ប្រកួត​នៃ​ការ​ឈ្នះ​២១ ប្រកួត​ជាជាង​ការ​ចាញ់ Man Utd »​។ នេះ​ជា​លើកឡើង​របស់លោក Pep Guardiola អ្នកចាត់ការ​ក្រុម​មេឃ​ខៀវ​។ នេះ​ជាការ​ចាញ់​លើកដំបូង​របស់​ក្រុម​មេឃ​ខៀវ Man City ដោយ​គិត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ ២០២០ មកម្ល៉េះ ហើយក៏​ជាការ​បញ្ចប់​ភាពមិន​ដែល​ចាញ់ ២១ ប្រកួត​ជាប់​គ្នា​ផងដែរ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ប្រាប់​ទូរទស្សន៍ Sky Sport ទៀតថា Man City នឹង​ក្លាយជា​ព័​ត៏​មាន ប៉ុន្តែ​ព័​ត៏​មាន​នោះ គឺ​ជ័យជម្នះ​២១​ប្រកួត​ជាប់​គ្នា​។ លោក​បន្តថា ក្រុម​លោក​នៅមាន​៣០​ពិន្ទុ​ទៀត​ដើម្បី​ដណ្ដើម ដូចនេះ​ក្រុម​ត្រូវតែ​ចាប់ផ្តើម​ការ​ឈ្នះ​ត្រលប់​មកវិញ​។ 
 


​ទោះ​បរាជ័យ​ក្ដី ក្រុម​មេឃ​ខៀវ បន្ត​ឈរលើ​កំពូល​តារាង ជាមួយ​ពិន្ទុសរុប​៦៥ ពី​ការប្រកួត​២៨​លើក នាំមុខ​១១​ពិន្ទុ​លើ​ក្រុម​របស់លោក Ole Gunnar Solkjaer ដែលមាន​៥៤​ពិន្ទុ​។ ការប្រកួត​នៅសល់តែ​១០​លើក​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com