ជាតិ
នគរបាលព្រះសីហនុ ចាប់ចិននិងវៀតណាម៤នាក់ ដែលលួចផ្ញើគ្រឿងញៀន ឲ្យអ្នកធ្វើចត្តាឡីស័ក លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ (រូបពីទំព័រហ្វេសប៊ុករបស់លោក ជួន ណារិន្ទ)
× ភ្នំពេញ៖ ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ អះអាងថា ជនជាតិចិន៣នាក់ និងវៀតណាម្នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេបាននាំគ្រឿងញៀនឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័ក។
លោក ជួន ណារិន្ទ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១០មីនានេះថា ជនជាតិចិននិងវៀតណាមទាំង៤នាក់នោះ បានបង្កប់គ្រឿងញៀនជាមួយអីវ៉ាន់ ដើម្បីផ្ញើឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័ក ប៉ុន្តែត្រូវសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវឃើញជាបន្តបន្ទាប់។ លោក បញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៨មីនា ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងនិងវត្ថុតាងដើម្បីបញ្ជូនខ្លួនពួកគេទៅតុលាការ។
ស្នងការខេត្តព្រះសីហនុ មានប្រសាសន៍ដូច្នេះថា៖ «បាទពិតមែន! ជនជាតិចិន៣នាក់និងវៀតណាមម្នាក់ត្រូវបានឃាត់ខ្លួនដោយសារលួចបង្កប់គ្រឿងញៀនជាមួយអីវ៉ាន់ផ្ញើឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក។ ខ្ញុំបានរៀបចំតាមនីតិវិធីហើយ គឺកំពុងរៀបចំបញ្ជូនទៅតុលាការ»៕
Tag:
ព្រះសីហនុ
គ្រឿងញៀន
ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com