COVID-19
ជាតិ
ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទាន៤០ម៉ឺនដុល្លារបន្ថែមទៀតក្នុងយុទ្ធនាការទប់ស្កាត់កូវីដ-១៩
12, Mar 2021 , 4:09 pm        
រូបភាព
ព្រះមហាក្សត្រ និងសម្តេចម៉ែ ពេលស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប៉េកាំង។​រូប AFP
ព្រះមហាក្សត្រ និងសម្តេចម៉ែ ពេលស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប៉េកាំង។​រូប AFP
ដោយ: ថ្មីៗ
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ពីរដ្ឋធានីប៉េកាំង បានព្រះរាជទានព្រះរាជទ្រព្យចំនួន៤០ម៉ឺនដុល្លារបន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងរាលដាលខ្លាំង។



យោងតាមទំព័រហ្វេសប៊ុក Royal du Cambodge ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចព្រះរាជប្រទានចំនួន២០ម៉ឺនដុល្លារអាមេរិក និងសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ចំនួន២០ម៉ឺនដុល្លារអាមេរិក។

នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់ រដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ដែលសរុបទាំង៤លើក មានចំនួន ៣,៧លានដុល្លារអាមេរិក ៕


© រក្សាសិទ្ធិដោយ thmeythmey.com