ពីនេះ ពីនោះ
«រោធន»មានន័យដូចម្តេច?
14, Mar 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«រោធន»ជាសំស្ក្រឹត និងបាលីលាយគ្នា ដែលមានន័យថា ការបិទ, បិទបាំង, រាំង, ខ្ទប់, ចុក, ភ្ជិត; ការឃុំខាំង, ដំណើរជាប់ទោស, ត្រូវទោស។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«រោធន»សម្រាប់ប្រើជាបទសមាស។ រោធនកម្ម អំពើឃុំខាំង, ការដាក់ទោស, ដាក់គុក ។ រោធនការណ៍ ហេតុឬដំណើរដែលជាប់ឃុំ, ដែលជាប់ទោស ។ រោធនដ្ឋាន ឬស្ថាន ទីសម្រាប់ឃុំខាំង, គុក; កំពែង ។ រោធនទណ្ឌ (ទ័ន) អាជ្ញាឃុំខាំង, ទោសគុក, ច្រវាក់, ខ្នោះ, ឃ្នាង ។ល៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com