កីឡាអន្តរជាតិ
អន្តរជាតិ
Bale ចិញ្ចឹមចិត្តទៅលេង Real Madrid វិញ ក្រោយបញ្ចប់ការខ្ចីជើងពី Spurs
24, Mar 2021 , 8:29 pm        
រូបភាព
ដោយ៖ជា យូគៀង

Gareth Bale បាននិយាយថារូបគេមានគម្រោងត្រឡប់ទៅ Real Madrid វិញក្រោយចប់កិច្ចសន្យាខ្ចីជើងជាមួយ Tottenham Hotspur នៅរដូវកាលក្រោយ។



ប្រធានក្រុមជម្រើសជាតិវែលរូបនេះបានមកចូលរួបជាមួយក្រុមចាស់មាន់ខ្នាយមាស ក្នុងលក្ខខណ្ឌខ្ចីជើងនៅឆ្នាំ ២០២០ ហើយកិច្ចសន្យារបស់គេនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២២។
 
Bale មានកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិវែល សម្រាប់ការប្រកួតជម្រុះ World Cup ដោយត្រូវប៉ះបែលហ្ស៊ិកនៅសប្តាហ៍នេះ។ នៅពេលអ្នកសារព័ត៌មានសួរ Bale ថាតើអនាគតរបស់គេនឹងអាចប៉ះពាល់ដល់ក្រុមជម្រើសជាតិវែលដែរទេ? ខ្សែបម្រើវ័យ៣១ឆ្នាំឆ្លើយថា៖ «មិនមានការរំខានណាមួយសម្រាប់ខ្ញុំទេ»។
 
Bale បានបន្តទៀតថា៖ «ខ្ញុំគិតថាមូលហេតុសំខាន់ដែលខ្ញុំមក Spurs នៅឆ្នាំនេះគឺការលេងបាល់ទាត់។ មុនឈានទៅការប្រកួតពានរង្វាន់ Euro ខ្ញុំចង់មានភាពសាំជាមួយបាល់ទាត់នៅលើទីលាន។ ហើយគម្រោងពិតប្រាកដរបស់ខ្ញុំ នោះគឺនឹងចាកចេញពី Spurs ទៅ Real Madrid វិញនៅឆ្នាំក្រោយ»។ 
 
ក្រោយចាកចេញពី Real Madrid នៅដើមរដូវកាលនេះ Bale បានបង្ហាញខ្លួនឱ្យក្រុមលោក Jose Mourinho ចំនួន២៥លើក ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់។ យ៉ាងណាក៏ដោយ រូបគេមិនបានជួយ Spurs ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ Europa League ឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com