ជាតិ
សង្គមជាតិ
ចូលឆ្នាំតាមផ្ទះ ដើម្បីចៀសពីការរាលដាលកូវីដ-១៩
03, Apr 2021 , 7:30 am        
រូបភាព
រូបពីរដ្ឋបាលខេត្តបាត់ដំបង៖ ពលរដ្ឋលេងកម្សាន្តនៅក្នុងសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ
រូបពីរដ្ឋបាលខេត្តបាត់ដំបង៖ ពលរដ្ឋលេងកម្សាន្តនៅក្នុងសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំខ្មែរ
 
ភ្នំពេញ៖ នៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តនាយករដ្ឋមន្រ្តីបានចេញដាក់វិធានការមួយចំនួនដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ដោយជួបជុំគ្រួសារតាមគេហដ្ឋានរៀងខ្លួន ចៀងវាងធ្វើដំណើរចេញក្រៅផ្ទះនិងធ្វើដំណើរឆ្លងទៅខេត្តផ្សេងៗ។



នៅថ្ងៃទី៣១មីនានេះ សម្ដេច ហ៊ុន សែន បានចេញសារាចណែនាំស្ដីបី វិធានការបង្ការ និងទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅថ្ងៃទី១៤ដល់១៦មេសាខាងមុខនេះ ដោយក្រសួង-ស្ថាប័ន និងអាជ្ញាធរតាមមូលដ្ឋានទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងអនុវត្តវិធានតាមការសុខាភិបាលក្នុងការបង្ការការរាលដាលនៃជំងឺកូវីដ-១៩ឲ្យបានម៉ត់ចត់។ លើសពីនេះ ត្រូវអនុលោមតាមច្បាប់និងបទដ្ឋានជាធរមាន លើការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត ព្រមទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋានជាដើម។

ជាមួយគ្នាដែរ សម្ដេច ហ៊ុន សែន បានដាក់ចេញវិធានការឲ្យសាធារណជនគ្រប់រូបចូលរួមអនុវត្ត ដោយសង្កត់ធ្ងន់ៗថា៖ «សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត។ ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬ ចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិ-បាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ»។

ក្រៅពីនេះ ពលរដ្ឋត្រូវចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាឬការជួបជុំដែលមាននុស្សចូលរួមច្រើន។ ទន្ទឹមនឹងនេះ ត្រូវអនុវត្តវិធានការ «៣ ការពារ» និង «៣ កុំ» និងអំពាវនាវដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរ ត្រូវអនុវត្តតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនផងដែរ៕



Tag:
 វិធានការ
  ចូលឆ្នាំខ្មែរ
  បង្កាកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com