ជាតិ
តំបន់មួយចំនួនរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍ពីសមុទ្រចិនខាងត្បូង ដល់ថ្ងៃទី១៣ មេសា
07, Apr 2021 , 7:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ បើតាមក្រសួងធនធានទឹក និងឧតុនិយម  ចាប់ពីថ្ងៃទី៧ ដល់១៣ ខែមេសានេះ កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលង នៃសម្ពោធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់មកពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

 
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា បណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល នឹងមានភ្លៀង ពីកម្រិត មធ្យមទៅបង្គួរ និងផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើន។ ចំពោះបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក អាចមានភ្លៀងពីកម្រិតខ្សោយទៅ មធ្យម។ 
 
សីតុណ្ហភាពអប្បរមា ចាប់ពី ២៤អង្សាសេ ដល់ ២៦អង្សាសេ រីឯសីតុណ្ហភាព  អតិបរមា ចាប់ពី ៣៣អង្សាសេ ដល់ ៣៥ ទៅ ៣៦ អង្សាសេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។ 
 
ដោយឡែកនៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមេសា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ សីតុណ្ហភាព អប្បរមា ចាប់ពី២៤ អង្សាសេ ដល់ ២៦អង្សាសេ និងសីតុណ្ហភាព អតិបរមា ចាប់ពី ៣២សង្សាសេ ដល់ ៣៤ អង្សាសេ។ 
 
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន នូវបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់  ដែលអាចនឹងកើតមាន ជាពិសេសនៅតាមបណ្ដាខេត្តនៅភាគពាយ័ព្យ៕
 
 
 

Tag:
 អាកាសធាតុ
  សម្ពោធទាប
  រន្ទះ
  ខ្យល់កន្ទា្រក់
  ប្រុងប្រយ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com