ជាតិ
វិទ្យាល័យ ជាស៊ីម សាមគ្គី ក្លាយជាទីតាំងចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩
09, Apr 2021 , 3:12 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន ដែលជាអភិបាលរង នាពេលចុះពិនិត្យវិទ្យាល័យ ជាស៊ីម សាមគ្គី។ រូបថត រដ្ឋបាលរាជាធានី
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន ដែលជាអភិបាលរង នាពេលចុះពិនិត្យវិទ្យាល័យ ជាស៊ីម សាមគ្គី។ រូបថត រដ្ឋបាលរាជាធានី
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យ ការរៀបចំ វិទ្យាល័យ ជាស៊ីម សាមគ្គី នៅខណ្ឌទួលគោក ដើម្បីដាក់អ្នកចត្ដាឡីស័ក និងឲ្យអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាល។ នេះបើតាមការចេញផ្សារលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។

 
នៅថ្ងៃទី៩មេសានេះ លោក ឃួង ស្រេង  ចុះពិនិត្យទីតាំងវិទ្យាល័យ ជាស៊ីម សាមគ្គី ដើម្បីយកកន្លែងដាក់អ្នកចត្តាឡីស័កនិងសម្រាប់ឲ្យអ្នកជំងឺកូវីដ-១៩សម្រាកព្យាបាល ខណៈជំងឺនេះកំពុងឆ្លងរីករាលដាល កាន់តែច្រើនឡើងនៅរាជធានី។ ទីតាំនោះ ក្រុមជំនាញសម្រេចយក៣អគារ ស្មើនឹង៣៤បន្ទប់ ដែលអាចឲ្យសម្រាក៧នាក់ក្នុងមួយបន្ទប់។ 


 
សូមជម្រាបថា នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩នៅក្នុងភ្នំពេញមានជាង៥០០នាក់ ដែលជាតំបន់ឆ្លងរាលដាលច្រើនជាងគេបំផុត។ គិតមកដល់ពេល កម្ពុជា មានអ្នកកើតកូវីដ-១៩ សរុប ៣៦០៤នាក់ ក្នុងនោះ ៣០៧២នាក់ពាក់ព័ន្ធនឹងករណីសហគមន៍២០កុម្ភៈ។ 
 
អ្នកសះស្បើយសរុបមាន ១៩៨៤នាក់ និងអ្នកស្លាប់មាន២៤នាក់។ ករណីសហគមន៍២០កុម្ភៈ បច្ចុប្បន្នរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕


 លោក ឃួង ស្រេង ចុះពិនិត្យនិងរៀបចំកន្លែងសម្រាកព្យាបាលអ្នកពាក់ព័ន្ធកូវីដ-១៩ នៅសាលា ជាស៊ីម សាមគ្គី

Tag:
 ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com