ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ទម្លាប់​នៃ​ការលេង​ហ្វេ​សប៊ុក​អាចធ្វើអោយ​អ្នកមិន​សូវ​សប្បាយចិត្តឬ​?
12, Apr 2021 , 11:29 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា ទោះបីជា​មាន​ការ​ចូល​ចិត្ត​យ៉ាងណាក៏ដោយ ប៉ុន្តែ​ជា​ការពិត​, ការលេង​ហ្វេ​សប៊ុក​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការថយចុះ​ភាពសប្បាយ​រីករាយ​។​

 
​អេថេន ក្រូស (Ethan Kross) ជា​គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺ​ផ្លូវចិត្ត​នៅ​សាកលវិទ្យាល័យ Michigan បាន​និយាយថា ហ្វេ​សប៊ុក​ផ្តល់​នូវ​មធ្យោបាយ​មិន​មាន​តម្លៃ​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​មូលដ្ឋានគ្រិះ​របស់​មនុស្ស​សម្រាប់​ទំនាក់ទំនង​សង្គម​។​
ក្រូស​បាន​និយាយថា ប៉ុន្តែ​ជា​ជាង​បង្កើន​នូវ​សុខមាលភាព​, យើង​បាន​រកឃើញថា ការប្រើប្រាស់​ហ្វេ​សប៊ុក​បាន​គេ​ព្យាករណ៍​នូវ​លទ្ធផល​ផ្ទុយទៅវិញ​។​
ហើយ​បន្ថែម​លើ​ការស្រាវជ្រាវ​របស់ ច​ន ជូ​នី​ត (John Jonides), នេះ​គឺជា​លទ្ធផល​នៃ​ភាពចាំបាច់​សម្រាប់​ការរិះគន់​ដោយសារតែ​វា​ប៉ះពាល់​ទៅលើ​ចិត្តគំនិត​ខ្លាំង​ដែល​ប្រព័ន្ធ​សង្គម​នេះ​អាច​មាន​លើ​ការរស់នៅ​របស់​មនុស្ស​ទូទៅ​។​
ការស្រាវជ្រាវ​ដែល​បាន​ធ្វើ​ទៅលើ​មនុស្ស​ពេញវ័យ​៨២​នាក់​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​សប៊ុក ហើយ​បាន​រកឃើញថា ច្រើន​ប៉ុណ្ណា​ដែល​ពួកគេ​បាន​ប្រើប្រាស់​ហ្វេ​សប៊ុក​, ភាព​សប្បាយចិត្ត និង​ភាព​រីករាយ​នៅក្នុង​ជីវិត​របស់​ពួកគេ​បាន​ថយ​ចុះ​ប៉ុណ្ណោះ​។ ផ្ទុយទៅវិញ​, ការប្រឈមមុខ​ជា​មួយ​នឹង​អ្នកដទៃ​ធ្វើអោយ​ពួកគេ​មាន​អារម្មណ៍​ប្រសើរ​ទៅវិញ​។​
អ្នកស្រាវជ្រាវ​មិន​បាន​រកឃើញ​ពី​ការបង្ហាញ​ដើម្បី​គាំទ្រ​ដល់​ការ​ពន្យល់​ទាំង​ពីរ​សម្រាប់​ការស្រាវជ្រាវ​ដែលថា ហ្វេ​សប៊ុក​ធ្វើអោយ​អន្តរាយ​ដល់​ភាព​រីករាយ​នោះទេ​។ មនុស្ស​ហាក់ដូចជា​មិនសូវ​ជា​លេង​ហ្វេ​សប៊ុក​នៅពេលដែល​ពួកគេ​មាន​អារម្មណ៍​មិន​ល្អ​, ខណៈពេល​ដែល​ពួកគេ​ហាក់ដូចជា​លេង​ហ្វេ​សប៊ុក​នៅពេលដែល​ពួកគេ​នៅ​ម្នាក់ឯង​។​
ក្រូស​បាន​និយាយថា ដូចនេះ​, វា​មិនមែន​ជា​ករណី​ដែល​ការប្រើប្រាស់​ហ្វេ​សប៊ុក​មានតែ​នៅពេលដែល​មិន​សប្បាយចិត្ត ឬ​នៅ​ម្នាក់​ឯង​នោះ​ទេ​។​
ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត PLoS One៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com