COVID-19
ជាតិ
សម្តេច ហ៊ុន សែន ស្នើឲ្យផ្អាកការលក់ដូរគ្រឿងស្រវឹង និងសកម្មភាពផឹកស៊ី​ទូទាំងប្រទេស
14, Apr 2021 , 11:54 pm        
រូបភាព
«យើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយតម្រូវឲ្យរដ្ឋ និងពលរដ្ឋសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ បន្ថែមពីលើរាជធានីភ្នំពេញ និងខេត្តកណ្តាល សម្តេចបានស្នើឲ្យផ្អាកការលក់ដូរគ្រឿងស្រវឹង និងសកម្មភាពផឹកស៊ីទូទាំងប្រទេស។



នាការថ្លែងសារពិសេសក្រោយការចេញវិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ សម្តេចបានបញ្ជាក់ថា គ្រឿងស្រវឹងមិនមែនប្រភេទនៃគ្រឿងទទួលទានឡើយ លើកលែងតែភេសជ្ជៈផ្សេងៗ ដូចជាទឹកក្រូចជាដើម។

គ្រប់ហាងទាំងអស់សម្តេចបានតម្រូវឲ្យមានការរក្សាគម្លាតសុវត្ថិភាពជាចាំបាច់៕


© រក្សាសិទ្ធិដោយ thmeythmey.com