COVID-19
ជាតិ
អ្នកឆ្លងកូវីដ-១៩ម្នាក់ បានទៅចាក់វ៉ាក់សាំងនៅក្រសួងវប្បធម៌កាលពីថ្ងៃទី៥មេសា
18, Apr 2021 , 9:59 pm        
រូបភាព
រូបពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
រូបពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា មានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងវប្បធម៌។ ដូច្នេះក្រសួងអំពាវនាវឲ្យអ្នកមានអាការៈសង្ស័យរោគសញ្ញាកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ត។


នៅថ្ងៃទី១៨មេសា ក្រសួងវប្បធម៌ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនដែលជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយស្រ្តីម្នាក់ដែលបានចាក់វ៉ាក់សាំងកាលពីថ្ងៃទី៥មេសា ប្រញាប់ទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ ក្រសួងវប្បធម៌បានបញ្ជាក់ថា ស្រី្តដែលកើតកូវីដ-១៩នោះ គឺនៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ធ្លាប់មានប្រវត្តិពាក់ព័ន្ធជាមួយនឹងអាជីវករនៅផ្សារចាស់ ហើយក៏ត្រូវជាសាច់ញាតិមន្រី្តរាជការនៃក្រសួងវប្បធម៌ផងដែរ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុប៦៣៨៩ករណី ក្នុងនោះ៥៨៤៦នាក់ពាក់ព័ន្ធសហគមន៍។ អ្នកសះស្បើយមាន២៤៧៦នាក់ និងស្លាប់ឡើងដល់៤៣នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com