កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រុមបាល់បោះកម្ពុជាចាញ់ក្រុមម៉ាឡេស៊ី ៧៣-៥៨
× ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជាបានរងនូវការខកចិត្តនាការប្រកួតលើកទីពីររបស់ខ្លួន ដោយពួកគេត្រូវបានក្រុមជម្រើសជាតិម៉ាឡេស៊ី បំបាក់ក្នុងលទ្ធផល ៧៣-៥៨ នៅកីឡដ្ឋាន Zeya-thiri Stadium នាវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី៩ ខែធ្នូ នេះ។
ដូចជាជ័យជម្នះ ៧៥-៦០ លើហ្វីលីពីនកាលពីល្ងាចថ្ងៃម្សិលមិញផងដែរ ក្រុមកម្ពុជា បានប្រកួតជុំទីមួយ ជាមួយនឹងការនាំមុខគេប្រជែងរបស់ខ្លួន ប៉ុន្តែបានរងបរាជ័យនៅបីជុំបន្ទាប់ទៀត។ ក្នុងជុំទីមួយ កម្ពុជា បាននាំមុខ ១១-៧ ប៉ុន្តែក្រុមម៉ាឡេស៊ី បានយកឈ្នះវិញនៅបីជុំបន្ទាប់ទៀតក្នុងលទ្ធផល ២៦-១៧, ១៧-១៣ និង ២១-១៧។
កីឡាករខ្មែរ-កាណាដា Sak Ratana នៅតែជាកីឡាករឈានមុខគេក្នុងការស៊ុតបាល់បញ្ចូលកន្ត្រកសម្រាប់ក្រុមកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកនីហ្សេរីយ៉ា Koledaye ABAYOMI ខណៈ Dar Anthony Dominic និងប្រធានក្រុម Thach Boroth ស្ថិតនៅលំដាប់បន្តបន្ទាប់។
កម្ពុជាដែលស្គាល់ជាតិឈ្នះ១ និងចាញ់១ ត្រូវប្រកួតជាមួយហ្វីលីពីននៅថ្ងៃស្អែកនាវេលាម៉ោង១២:៣០ថ្ងៃត្រង់ដដែល ខណៈម៉ាឡេស៊ី ដែលបានឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួនត្រូវប៉ះជាមួយ ក្រុមសិង្ហបុរី៕ © រក្សាសិទ្ធិដោយ thmeythmey.com