COVID-19
ជាតិ
អ្នកកើតកូវីដ-១៩ ចំនួន៥១១ករណីទៀតនៅកម្ពុជា ខណៈអ្នកសះស្បើយមានតែ៦២នាក់
× ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន៥១១ករណីទៀតនៅកម្ពុជា និងសះស្បើយ៦២នាក់។
ក្នុងចំណោម៥១១ករណី មាន២ករណីនាំចូល ដែលមានបុរសឥណ្ឌូណេស៊ីអាយុ៤១ឆ្នាំ ទើបមកពីប្រទេសខ្លួន និងបុរសខ្មែរអាយុ៣២ឆ្នាំ មកពីកូរ៉េខាងត្បូង។
៥០៩ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ ដោយភ្នំពេញមាន៣១៨នាក់ (៧នាក់ទទួលមរណភាព), ព្រះសីហនុមាន១២៦នាក់, កណ្តាលមាន៤៤នាក់, កំពង់ចាមមាន៥នាក់, ត្បូងឃ្មុំមាន២នាក់, តាកែវមាន២នាក់, ស្វាយរៀងមាន២នាក់ (១នាក់ទទួលមរណភាព), កំពង់ធំមាន២នាក់, កំពង់ឆ្នាំងមាន៤នាក់ និងបន្ទាយមានជ័យមាន៤នាក់។
អ្នកជាសះស្បើយ៦២នាក់ មាន១នាក់នៅតាកែវ ១នាក់នៅត្បូងឃ្មុំ ៣នាក់នៅព្រៃវែង ៤នាក់នៅកោះកុង និង៥៣នាក់នៅភ្នំពេញ។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩សរុប៩៣៥៤ករណី ក្នុងនោះ៨៨១០ករណីពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមាន៣២១០នាក់ និងស្លាប់ឡើងដល់៧១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com