COVID-19
ជាតិ
៧៦១នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ អ្នក​សះស្បើយ​មាន​១៦៦នាក់ ស្លាប់ឡើងដល់​៩៣នាក់
30, Apr 2021 , 4:31 pm        
រូបភាព
មនុស្ស​៧៦១នាក់​បន្ថែមទៀត វិជ្ជមាន​កូ​វីដ​-១៩​នៅ​កម្ពុជា ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​១៦៦​នាក់​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី ​ភ្នំពេញ​មាន​រហូត​ដល់​ទៅ៤០៨នាក់​។ អ្នកស្លាប់ឡើងដល់សរុប​៩៣នាក់។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​។​



ក្នុងចំណោម​ករណីថ្មី ១ករណីជាបុរសខ្មែរអាយុ​២៩​ឆ្នាំ ដែលទើបធ្វើដំណើរមកពីម៉ាឡេស៊ី រីឯ៧៦០ករណីទៀត សុទ្ធតែពាក់ព័ន្ធនឹងសហគមន៍​២០កុម្ភៈ។

ករណីទាំងនោះមាន ១ករណីនៅកំពង់ធំ ១ករណីនៅកោះកុង ៣ករណីនៅព្រៃវែង ៥ករណីនៅត្បូងឃ្មុំ ៦ករណីនៅកំពង់ចាម ១៣ករណីនៅកំពង់ស្ពឺ ១៥ករណីនៅតាកែវ ១៤ករណីនៅសៀមរាប ៦៧ករណីនៅបន្ទាយមានជ័យ ៨៣ករណីនៅព្រះសីហនុ ១៤៤ករណីនៅកណ្តាល និង​៤០៨ករណីនៅភ្នំពេញ។ ​

រីឯក្នុងចំណោមអ្នក​ជាសះស្បើយ​១៦៦នាក់ មាន​១នាក់ជាករណីនាំចូល, ៣៣នាក់នៅកណ្តាល ២នាក់នៅកំពង់ធំ ២នាក់នៅត្បូងឃ្មុំ ២នាក់នៅព្រៃវែង ១៦នាក់នៅស្វាយរៀង និង​១១០នាក់នៅភ្នំពេញ។

គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩ សរុប​១៣៤០២​ករណី ក្នុងនោះ​១២៨៥០ជា​ករណី​សហគមន៍​២០​កុម្ភៈ​។ អ្នក​សះស្បើយ​មាន​៥១៥២នាក់ ស្លាប់មាន៩៣នាក់ និង​៨១៥០នាក់​កំពុង​សម្រាក​ព្យាបាល​៕


© រក្សាសិទ្ធិដោយ thmeythmey.com