កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ក្រុ​មបាល់​បោះកម្ពុជា​ចាញ់​ហ្វីលីពីន​រហូត​ដល់ទៅ​៥០​ពិន្ទុ
10, Dec 2013 , 1:59 pm        
រូបភាព
សកម្ម​ភាពនាពេល​ប្រកួតកន្លងមក
សកម្ម​ភាពនាពេល​ប្រកួតកន្លងមក
ក្រុម​កីឡា​ករ​បាល់​បោះជម្រើ​សជាតិ​កម្ពុជា​ ត្រូវ​បាន​ក្រុមជ​ម្រើសជា​តិហ្វីលី​ពីនបំ​បាក់យ៉ាង​ចាស់​ដៃក្នុ​ងល​ទ្ធផល​សរុប  ១០៧-៥៧ នៅ Zeya-thiri Stadium ទីក្រុង​ណៃពី​ដរ ​ដែល​នេះជា​បរាជ័​យពី​រលើ​កជាប់​គ្នារប​ស់ក្រុម​ដែលស្ថិ​តក្រោម​ការដឹ​កនាំ​គ្រូបង្វឹ​កនីហ្សេ​រីយ៉ា Koledaye Abayom នៅ​ក្នុងព្រឹ​ត្តិកា​រណ៍​កីឡាស៊ី​ហ្គេម​លើក​ទី២៧​ ។

 

សម្រាប់​ការ​ប្រកួត​នេះ ក្រុម​ហ្វីលី​ពីនដែល​ជាម្ចាស់​មេដាយ​មាស​១៥​លើក ​បានទ​ទួលជ័​យជម្នះ​លើកម្ពុ​ជាទាំង​បួន​សិតគឺ​ក្នុង​លទ្ធ​ផល ​២៥-១៦, ១៩-៩, ៣២-១៤ និង៣១-១៨ ដោយ​ជ័យ​ជម្នះ​សរុបគឺ ១០៧-៥៧។  

យោង​តាម​ស្ថិតិ​នៃកា​រប្រ​កួត ​កីឡាក​រខ្មែ​រ-​អាមេ​រិក Dar Anthony Dominic មាន​ការប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើការ​វាយ​បក​លើគូ​ប្រកួត ​ដោយ​រូប​គេតែម្នា​ក់បា​នស៊ុតបាល់​បញ្ចូ​លកន្ត្រក​ចំនួ​ន២៧​ពិន្ទុ​ ប៉ុន្តែ​គេ​ និងមិ​ត្តរួ​មក្រុម​មិនអា​ចស្តារ​ស្ថានភា​ពដ៏យ៉ា​ប់យ៉ឺន​នេះបា​នឡើយ​។  

ការ​ប្រកួ​តបី​លើកក​ន្លងម​ករប​ស់កម្ពុ​ជា គឺ​ឈ្នះមី​យ៉ាន់ម៉ា​នៅពេល​បើក​ឆាក ​ប៉ុន្តែ​បានចា​ញ់ម៉ា​ឡេស៊ី ​និងហ្វី​លីពីន​ ជា​បន្តប​ន្ទាប់​។ នៅ​ថ្ងៃទី១​២ ខែ​ធ្នូ ក​ម្ពុជានឹ​ងត្រូវ​ប្រកួតជា​មួយ​ក្រុមជ​ម្រើស​ជាតិ​ថៃ ​នាវេលា​ម៉ោង​១០ ​និង​៣០នាទី​ព្រឹក​៕        

© រក្សាសិទ្ធិដោយ thmeythmey.com