COVID-19
ជាតិ
COVID-19៖ កម្ពុជាមានអ្នកឆ្លងជាង​២ម៉ឺននាក់ហើយ ក្រោយរកឃើញ៤៨០នាក់បន្ថែមទៀត
11, May 2021 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ អ្នកជំងឺ​កូ​វីដ​-១៩ មាន​ចំនួន​៤៨០នាក់ ខណៈ​អ្នកជា​សះស្បើយ​៣៥០​នាក់​។ ចំណែក​អ្នកស្លាប់​ថ្មី​៥នាក់ ដែលនាំឱ្យ​កើនឡើង​១៣១នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១១ ឧសភា​។​

 
​អ្នក​វិជ្ជមាន​ទាំង​៤៨០នាក់​នោះ មាន​ករណី​នាំចូល​១០នាក់​។ ក្រៅពីនេះ គឺ​សុទ្ធតែជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​ទាំងអស់​។ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២០ ២២៣នាក់ហើយ ដោយករណី​នាំចូលមាន​​៥៨៨​ករណី​ ចំណែក​អ្នកជា​សះស្បើយ​៨ ១៧០នាក់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com