កីឡាអន្តរជាតិ
អន្តរជាតិ
Edison Cavani ៖ មួយរដូវកាលនេះ ខ្ញុំអភិវឌ្ឍន៍ខ្លួនបានយ៉ាងប្រសើរ
11, May 2021 , 4:26 pm        
រូបភាព
ដោយ៖ជា យូគៀង 

ក្រុមបិសាចក្រហម Manchester United បានបន្តកុងត្រាឲ្យកីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Edison Cavani មួយរដូវកាលបន្ថែមទៀត ពោលគឺដល់រដូវក្តៅឆ្នាំ២០២២ ទើបផុតកុងត្រាមួយនេះ។



ខ្សែប្រយុទ្ធរូបនេះ បានរួមរស់ជាមួយMan Utd អស់មួយឆ្នាំហើយ ដោយរូបគេជួយរកគ្រាប់បាល់១៥គ្រាប់ ឲ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះ ។ មិនតែប៉ុណ្ណោះ Cavani ក៏បានជួយក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ឈានជើងចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ផងដែរ ។ 
 
Cavani ដែលបានរួមរស់ជាមួយMan Utd មួយរដូវកាលមកនេះ បានអះអាងថា រូបគេពិតជាពេញចិត្តខ្លាំង ក្នុងការលេងឲ្យក្រុមបិសាចក្រហម។ ក្រោយបញ្ចប់ការចុះកុងត្រាថ្មីរួច Cavani ក៏បានប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្លិបថា៖«ក្នុងមួយរដូវកាលនេះខ្ញុំបានអភិវឌ្ឍន៍ខ្លួនបានយ៉ាងប្រសើរនឹងបានបង្កើតការស្រលាញ់ជាច្រើនចំពោះក្លឹបទាំងមូល និងអ្វីគ្រប់យ៉ាងដែលតំណាងដល់ក្លិបមួយនេះ។ ខ្ញុំមានអារម្មណ៍ស្និទស្នាលជាមួយក្រុមកីឡាករ ក្រុមការងារទាំងអស់ ដែលនៅពីក្រោយការជោគជ័យមួយនេះសម្រាប់ខ្ញុំ។ ពួកគេបានផ្តល់ឲ្យខ្ញុំនៅការខិតខំការតាំងចិត្ត​ ការលើកទឹកចិត្តជារៀងរាល់ថ្ងៃ ហើយពួកយើងនឹងអាចសម្រេចអ្វីមួយដែលល្អបំផុតសម្រាប់ក្រុមទាំងមូល។»

ចំពោះលោក Solskjaer ក៏បាននិយាយពីចំណាប់អារម្មណ៍ទៅលើ Cavani ដែរថា៖«Cavani គឺជាកីឡាករដែលចាកចេញពីកន្លែងហ្វឹកហាត់ចុងក្រោយគេរហូត ដោយរូបគេបានបង្រៀនដល់កីឡាករយុវជនអំពីការលេងបាល់ឲ្យកាន់តែស្ទាត់ជំនាញនិងប្រាប់ពីវិធីសាស្រ្តនៃអាជីពរបស់គាត់ដល់យុវជនទាំងនោះ។ ខ្ញុំតែងតែចង់ឲ្យគាត់ស្នាក់នៅជាមួយយើងនិងផ្តល់ឲ្យគាត់នៅបទពិសោធន៍ជាមួយអ្នកគាំទ្ររបស់យើងដែលទទួលយករូបគាត់ថាជាកីឡាករឆ្នើមម្នាក់របស់ក្លិប ហើយសង្ឃឹមថាគាត់នឹងទទួលបាននៅឱកាសមួយនេះផ្ទាល់។
 
ក្រុមបិសាចក្រហម Manchester United និងត្រូវប្រកួតពានរង្វាន់ UEFA Europa League វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ឧសភា ខាងមុខនេះ ដែលត្រូវប្រកួតតទល់ជាមួយក្រុមដែលមកពីប្រទេសអេស្ប៉ាញគឺក្រុម Villareal ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com