COVID-19
ជាតិ
COVID-19៖ មនុស្ស៤៧២​ទៀត​វិជ្ជមាន ខណៈ​អ្នកស្លាប់​កើន​ដល់​១៣៦​នាក់​
12, May 2021 , 11:35 am        
រូបភាព
​ភ្នំពេញ​៖ មនុស្ស​ចំនួន​៤៧២នាក់​ទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកជា​សះស្បើយ​មាន​៣៦៩នាក់​បន្ថែម​។ ចំណែក​អ្នកស្លាប់​ថ្មី​មាន​៥នាក់ ដែលនាំឱ្យ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​កម្ពុជា​កើនឡើង​១៣៦នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១២ ឧសភា​។​

 
​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង​​នោះ មាន​៣​នាក់ ជា​ករណី​នាំចូល​។ ក្រៅពីនេះ គឺ​សុទ្ធតែជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​ទាំងអស់​។ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ២០៦៩៥​នាក់​ហើយ ដោយ​ករណី​នាំចូល​មាន​៥៩១ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៨៥៣៩នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com