COVID-19
ជាតិ
អ្នកកើតកូវីដ-១៩ មានដល់ជាង១៦០លាននាក់ ដោយឥណ្ឌា និងប្រេស៊ីលបន្តកើនឡើងខ្ពស់
12, May 2021 , 5:34 pm        
រូបភាព
អ្នកជំងឺថ្មីនៅឥណ្ឌាមាន​ចាប់ពី២០ទៅ៣០ម៉ឺននាក់ជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យក្រុម​គ្រួសារនឿយហត់យ៉ាងខ្លាំង។ រូបថត Sipa
អ្នកជំងឺថ្មីនៅឥណ្ឌាមាន​ចាប់ពី២០ទៅ៣០ម៉ឺននាក់ជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យក្រុម​គ្រួសារនឿយហត់យ៉ាងខ្លាំង។ រូបថត Sipa
ដោយ: រួបរួម
អ្នកកើតកូវីដ-១៩ ឡើងដល់ជាង១៦០លាននានក់ហើយដោយគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា នេះ ក្នុងនោះអ្នកស្លាប់មានជាង៣,៣៣លាននាក់ និងសះស្បើយជាង១៣៨លាននាក់។ ឥណ្ឌា និងប្រេស៊ីល បន្តកើនឡើងខ្ពស់ទាំងករណីឆ្លង និងចំនួនអ្នកស្លាប់ ដោយប្រដេញតាមពីក្រោយសហរដ្ឋអាមេរិក។

 
ក្នុងចំណោមករណីជាង១៦០លាន សហរដ្ឋអាមេរិក មានជាង៣៣,៥លាន ខណៈឥណ្ឌាដែលមានអ្នកឆ្លងជាង៣០ម៉ឺននាក់ក្នុង១ថ្ងៃ កើនឡើងសរុបដល់ជាង២៣លាន រីឯប្រេស៊ីលមានជាង១៥លាន បារាំងជាង៥,៨លាន និងតួកគីទើបឡើងជាង៥លាន។
 
រុស្ស៊ី ចក្រភពអង់គ្លេស និងអ៊ីតាលី ស្ថិតក្នុងខ្ទង់ជាង៤លាន ទៅជិត៥លាន ខណៈអេស្ប៉ាញ អាល្លឺម៉ង់ អាហ្សង់ទីន និងកូឡុំប៊ី មានជាង៣លាន។ ប៉ូឡូញ អ៊ីរ៉ង់ ម៉ិកស៊ិក និងអ៊ុយក្រែន មានជាង២លានករណីរៀងៗខ្លួន។
 
បណ្តាប្រទេសដែលមានជាង១លានករណី រួមមាន ប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី អ៊ីរ៉ាក់ ហ្វីលីពីន រូម៉ានី ស៊ុយអែត និងបែលហ្ស៊ិក។
 
ឯក្នុងចំណោមករណីស្លាប់ជាង៣,៣លាននាក់ សហរដ្ឋអាមេរិកមានជិត៦០ម៉ឺននាក់ ប្រេស៊ីលជាង៤២,៥ម៉ឺននាក់ ឥណ្ឌាជិត២៥,៥ម៉ឺននាក់ ម៉ិកស៊ិកជិត២២ម៉ឺននាក់ ចក្រភពអង់គ្លេសជាង១២,៧ម៉ឺននាក់ អ៊ីតាលីជាង១២ម៉ឺននាក់ រុស្ស៊ីជាង១១ម៉ឺននាក់ និងបារាំងជាង១០ម៉ឺននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com