កីឡាអន្តរជាតិ
អន្តរជាតិ
AT-Madrid ខិតកាន់តែជិតតំណែងជើងឯក La Liga ក្រោយឈ្នះ Sociedad ២-១
13, May 2021 , 9:44 am        
រូបភាព
Atletico Madrid ឆ្លងផុតមួយជំហានទៀតដើម្បីឆ្ពោះទៅកាន់ការគ្រងតំណែងជើងឯក La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ ក្រោយទទួលបានជ័យជម្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ២-១។



ក្នុងការប្រកួតលីគសប្តាហ៍ទី៣៦ នៅរាត្រីថ្ងៃទី១២ ខែឧសភា ខ្សែប្រយុទ្ទ Yannick Carrasco និង Angel Correa រកបានម្នាក់១គ្រាប់ឱ្យក្រុម AT-Madrid នៅនាទី១៦ និង២៨ មុនពេល Igor Zubeldia តាមបាន១គ្រាប់វិញឱ្យ Sociedad នៅនាទី៨៣។
 
ជ័យជម្នះនេះ បានជួយក្រុមរបស់លោក Diego Simeone កើនគម្លាតពិន្ទុលើសក្រុមគូប្រជែង Barcelona ដែលស្ថិតនៅលេខ២ចំនួន៤ពិន្ទុ និងក្រុមលេខ៣ Real Madrid ដែលទើបប្រកួត៣៥លើក ចំនួន ៥ពិន្ទុ។ AT-Madrid រកបាន៨០ពិន្ទុ តាមពីក្រោយដោយ Barca ៧៦ពិន្ទ និង Real ៧៥ពិន្ទុ។
 
AT-Madrid នឹងឈ្នះជើងឯកលីគកំពូលអេស្ប៉ាញជាលើកទី១១ក្នុងប្រវត្តិសាស្ត្រនៅរដូវកាលនេះ ប្រសិនបើពួកគេឈ្នះទាំងពីរប្រកួតចុងក្រោយដែលនៅសល់ បើទោះក្រុមគូប្រជែងទាំងពីរបន្តឈ្នះដូចគ្នាក្តី។ 
 
ពីរប្រកួតចុងក្រោយនៃលីគ La Liga រដូវកាល ២០២០-២១ AT-Madrid ត្រូវជួប Osasuna ក្នុងផ្ទះ និងប៉ះ Real Valladolid នៅក្រៅដី៕
 

Tag:
 Atletico Madrid
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com