COVID-19
ជាតិ
មនុស្សជិត ១ពាន់នាក់ ជាសះស្បើយ ខណៈអ្នកស្លាប់កើនដល់១៤២នាក់
× មនុស្ស ចំនួន ៩៨០នាក់បានជាសះស្បើយពីកូវីដ-១៩ ខណៈ រកឃើញ ៤៤៦ករណីថ្មី។ ។ ចំណែកអ្នកស្លាប់ថ្មី មាន៦នាក់ ដែលនាំឱ្យអ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជាកើនឡើង១៤២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ឧសភានេះ។
ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មាន ១៥នាក់ ជាករណីនាំចូល។ ក្រៅពីនេះ គឺសុទ្ធតែជាករណីព្រឹត្តិការណ៍សហគមន៍ទាំងអស់។ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប២១១៤១នាក់ហើយ ដោយករណីនាំចូលមាន៦០៦ករណី។ ចំណែកអ្នកជាសះស្បើយ៩៥១៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com