ក្រៅពីគុណភាពនិងតម្លៃ តើផលិតវីដេអូជាមួយសារព័ត៌មានថ្មីៗនឹងទទួលបានចំណេញអ្វីបន្ថែមទៀត?
អត្ថបទពាណិជ្ជកម្ម
ក្រៅពីគុណភាពនិងតម្លៃ តើផលិតវីដេអូជាមួយសារព័ត៌មានថ្មីៗនឹងទទួលបានចំណេញអ្វីបន្ថែមទៀត?
08, Jun 2021 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
ដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ការធ្វើទីផ្សារ (Marketing) សម្រាប់អាជីវកម្មមួយ គឺជារឿងដែលចាំបាច់បំផុត។ បើនិយាយដល់ការធ្វើទីផ្សារវិញ វាមានច្រើនបែប ច្រើនរបៀប ក្នុងនោះការផលិតជាវីដេអូ គឺជារឿងដ៏សំខាន់បំផុត និងពេញនិយម។ 

ដោយឃើញពីភាពសំខាន់នៃការធ្វើទីផ្សារបែបវីដេអូនេះហើយ បានជាក្រុមហ៊ុនមួយចំនួន នាំគ្នារកអ្នកជំនាញផលិតវីដេអូ ដើម្បីជួយជំរុញក្នុងការធ្វើទីផ្សាររបស់ខ្លួន ដោយបានចំណាយនូវថវិកាយ៉ាងច្រើននឹងត្រូវប្រើប្រាស់ថវិកាផ្សេងទៀត សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។ 


 
ដោយមើលឃើញបែបនេះហើយ និងក៏ជាផ្នែកមួយ ដើម្បីជួយជំរុញអាជីវកម្មនៅកម្ពុជា កាន់តែរីកចម្រើនឡើងនោះ សារព័ត៌មានថ្មីៗ ក៏បានបង្កើតសេវាកម្មផលិតជាវីដេអូគ្រប់ប្រភេទ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដូចជាវីដេអូស្ពតពាណិជ្ជកម្ម វីដេអូសម្ភាសន៍ វីដេអូឯកសារ និងវីដេអូផ្សេងៗទៀត ស្របតាមតម្រូវការរបស់អតិថិជន ដែលសម្របសម្រួល ដោយអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងអ្នកថតវីដេអូ និងកាត់តដែលមានបទពិសោធន៍ច្បាស់លាស់។ ការផលិតវីដេអូជាមួយនឹងសារព័ត៌មានថ្មីៗ ក្រៅតែទទួលបានគុណភាពនៃវីដេអូ និងតម្លៃដ៏សមរម្យហើយនោះ លោកអ្នកនឹងទទួលបានការផ្សព្វផ្សាយលើនៅបណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានថ្មីៗ  ដោយឥតគិតថ្លៃ រួមមាន www.thmeythmey.com, YouTube Channel, ThmeyThmey Facebook និងកម្មវិធីលើទូរស័ព្ទដៃ APP(iOS & Android)។
 
សម្រាប់ព័ត៌មានមានបន្ថែម ឬ ចង់ទទួលបានការប្រឹក្សា លោកអ្នកអាចទំនាក់ទំនងផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់សារព័ត៌មានថ្មីៗ តាមរយៈលេខទូរសព្ទ (+855) 86 654 846, 12 900132 ៕
 











 

© រក្សាសិទ្ធិដោយ thmeythmey.com