កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola ក្លាយជាអ្នកចាត់ការល្អបំផុតប្រចាំឆ្នាំ២០២១
25, May 2021 , 5:24 pm        
រូបភាព
ដោយ៖ជា យូគៀង 
អ្នកចាត់ការក្រុមមេឃខៀវ Manchester City គឺលោក Pep Guardiola បានឈ្នះពានរង្វាន់ League Managers Association’s Manager of the year ។ លោកក្លាយជាអ្នកចាត់ការទូទៅល្អបំផុតប្រចាំឆ្នាំជាលើកទីពីរ ចាប់តាំងពីឆ្នាំ២០១៧។ Guardiola បានជួយក្រុមមេឃខៀវ Manchester City ឈ្នះពាន English Premier League ជាលើកទីបីក្នុងរយៈពេល៤ឆ្នាំ និងពានរង្វាន់ League Cup រួមទាំងនាំក្រុម Manchester City ទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champion League ក្នុងរដូវកាល២០២០-២០២១ ។


លោក Pep Guardiola បានជ្រើសរើសឲ្យក្លាយជាអ្នកចាត់ការល្អបំផុតប្រចាំឆ្នាំ២០២១  ក្នុងចំណោមអ្នកចាត់ការ៥រូបផ្សេងទៀត ដែលមានឈ្មោះក្នុងបញ្ចីអ្នកចាត់ការល្អរួមមាន លោក Marcelo Bielsa របស់ក្លិប Leeds, ចំណែកក្លិបដែលទើបនឹងឡើងមកលីគកំពូល Premier league នៅរដូវកាលក្រោយ Norwich City's គឺលោក Daniel Farke , Emma Hayes អ្នកចាត់ការក្លិបតោខៀវនារី Chelsea Women's, លោក David Moyes របស់ក្លិប West Ham និងក្លិប Leicester's  គឺលោក Brendan Rodgers។
 
«ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានទទួលពានរង្វាន់មួយនេះជាលើកទីពីរ។ ពាននេះគឺសម្រាប់ខ្ញុំគឺវាជាពានមួយដ៏ពិសេសខ្លាំងណាស់ ដែលខ្ញុំបានឈ្នះព្រោះវាត្រូវបានបោះឆ្នោតដោយអ្នកចាត់ការផ្សេងទៀត។ ពានរង្វាន់មួយនេះពិតជាមានន័យខ្លាំងណាស់ហើយវាអាចធ្វើទៅបាននៅពេលអ្នកចាត់ការម្នាក់នៅក្នុងចំណោមអ្នកចាត់ការដ៏ល្អបំផុតផ្សេងទៀត។ នេះបើតាមលោក Guardiola ។ 
 
លោក បាននិយាយបែបនេះប្រាប់សារព័ត៌មានមុនបន្តថា ភាពជោគជ័យ ដោយសារក្លិបលោក មានកីឡាករល្អៗ និងរឹងមាំ។ «កីឡាករបស់ខ្ញុំពួកគេពិតជាអស្ចារ្យណាស់ ពួកគេបានប្រឹងប្រែងនិងមានភាពសាមគ្គីមិនដែលរង្គោះរង្គើឡើយ បើថ្វីត្បិតក្នុងរដូវកាលនេះមានការប្រកួតប្រជែងខ្លាំងយ៉ាងណាក៏ដោយតែពួកគេបានសម្រេចនៅអ្វីដែលយើងចង់បាន។ 
 
រួមទាំងបុគ្គលិករបស់ខ្ញុំទាំងអស់ពួកគេគឺសាកសមនិងទទួលបានការសរសើរដ៏ខ្ពង់ខ្ពស់មួយនេះជាមួយខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តដែលមានក្រុមការងារដែលពួកគេបានផ្តល់ទាំងអស់នៅកម្លាំងកាយចិត្តរាល់ថ្ងៃដើម្បីធ្វើឲ្យក្រុម Manchester City ក្លាយជាក្រុមល្អបំផុត។ ពានរង្វាន់មួយនេះគឺសាក់សមសម្រាប់អ្នកគ្រប់គ្នាដែរត្រូវទទួលបានការកោតសរសើរមួយនេះដែរ»។ នេះជាការបញ្ជាក់របស់អ្នកចាត់ការក្រុមមេឃខៀវ Manchester City៕
 

© រក្សាសិទ្ធិដោយ thmeythmey.com