COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩ លើពិភពលោកឡើងដល់ជាង៣,៥លាននាក់
26, May 2021 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
គិតត្រឹមថ្ងៃទី២៦ ខែឧសភា នេះ អ្នកស្លាប់ដោយសារកូវីដ-១៩ ឡើងដល់ជាង៣,៥លាននាក់ហើយ ក្នុងចំណោមជាង១៦៨,៥លានករណី ខណៈអ្នកសះស្បើយមានជាង១៥០លាននាក់។ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក ចក្រភពអង់គ្លេស អ៊ីតាលី រុស្ស៊ី និងបារាំង បូកបញ្ចូលគ្នា មានចំនួនច្រើនជាងពាក់កណ្តាលនៃករណីស្លាប់សរុបទូទាំងពិភពលោក។

 
សហរដ្ឋអាមេរិក មានអ្នកស្លាប់ជាង៦០ម៉ឺននាក់ក្នុងចំណោមជិត៣៤លានករណី។ ប្រេស៊ីលស្ថិតនៅលំដាប់ទីពីរដោយមានអ្នកស្លាប់ជាង៤៥ម៉ឺនក្នុងចំណោមជាង១៦លានករណី បន្ទាប់មក ឥណ្ឌាមានអ្នកស្លាប់ជាង៣១ម៉ឺននាក់ក្នុងចំណោមជាង២៧លានករណី។
 
ម៉ិកស៊ិកដែលមាន២,៤លានករណី មានអ្នកស្លាប់ដល់ទៅ២២ម៉ឺននាក់។ ចក្រភពអង់គ្លេស អ៊ីតាលី និងរុស្ស៊ី ដែលមានចន្លោះពីជាង៤លានទៅ៥លានករណី មានអ្នកស្លាប់ក្នុងរង្វង់១២ម៉ឺននាក់រៀងៗខ្លួន។
 
ករណីស្លាប់ចន្លោះពីជាង៨ម៉ឺននាក់ ចុះមកជិត៥ម៉ឺននាក់ មានដូចជាអាល្លឺម៉ង់ កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អាហ្សង់ទីន ប៉ូឡូញ ប៉េរូ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន និងឥណ្ឌូណេស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com