អត្ថបទពាណិជ្ជកម្ម
The Pursuit of Gut Happiness ស្វែងយល់អំពីសុខភាពរំលាយអាហារ
28, May 2021 , 11:06 am        
រូបភាព
នៅទូទាំងពិភពលោក ប្រជាជនចំនួន ៦២% មានបញ្ហារំលាយអាហារយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ហើយជារៀងរាល់ឆ្នាំអង្គការសុខភាពពិភពលោក​ និងបណ្តាក្រុមហ៊ុននានា បានចាត់វិធានការលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ប្រព័ន្ធរំលាយអាហារនៅក្នុងសុខុមាលភាពទូទៅ និងវិធីថែរក្សាវានៅក្នុងយុទ្ធនាការមួយដែលមានឈ្មោះថា ទិវាសុខភាពរំលាយអាហារពិភពលោកដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ​​នេះ។
 
សាណូហ្វី ជាក្រុមហ៊ុនឈានមុខមួយលើផ្នែកថែទាំសុខភាព។ ក្រៅពីការចូលរួមចំណែករបស់ខ្លួនតាមរយៈផលិតផលឱសថដ៏មានគុណភាពខ្ពស់ជាច្រើនប្រភេទដែលបម្រើដល់មនុស្សរាប់លាននាក់នៅលើពិភពលោកជាពិសេសប្រទេសកម្ពុជា ក្រុមហ៊ុនបានប្រារព្ធ ទិវាសុខភាពរំលាយអាហារពិភពលោក ក្រោមប្រធានបទ “ The Pursuit of Gut Happiness” ដើម្បី អប់រំផ្សព្វផ្សាយដល់មនុស្សដែលមានបញ្ហាប្រព័ន្ធរំលាយអាហារដើម្បីអោយពួកគេបានដឹងពីការ ការពារ ផ្តល់អាទិភាព និងទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហាររបស់ខ្លួន។ 
 
“សាណូហ្វីកម្ពុជានឹងបន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូននូវឱសថរបស់ខ្លួនឲ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជនកម្ពុជាឲ្យបានគ្រប់ទីកន្លែង និងការផ្តលព័ត៌មានអប់រំផ្នែកវិទ្យាសាស្ត្រចុងក្រោយដល់សាធារណជនកម្ពុជាផងដែរ”។ នេះបើតាមការលើកឡើងរបស់លោក លន ឈាងអ៊ន់ នាយកប្រតិបត្តិប្រចាំសាណូហ្វីកម្ពុជា។
 
លោកវេជ្ជបណ្ឌិត សឿន សុវណ្ណដា ប្រធានផ្នែកវេជ្ជសាស្រ្តសាណូហ្វីកម្ពុជា បានលើកឡើងថា៖ “បញ្ហាប្រព័ន្ធរំលាយអាហារ គឺជាបញ្ហាចោទមួយក្នុងចំណោមបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ដោយយើងឃើញថាប្រជាពលរដ្នកម្ពុជាយើងបាននឹងកំពុងជួបវិបត្តិជំងឺក្រពះពោះវៀន។ ខ្ញុំសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់បង្កើនការថែទាំសុខភាពតាមរយៈការរស់នៅស្អាត ហូបស្អាត​ និងអនាម័យខ្លួនប្រាណដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាព”។
 
ការរៀនថែរក្សាសុខភាពរំលាយអាហារ គឺជាដំណើរមួយចាប់ផ្តើមពីការថែរក្សាសុខភាពពោះវៀនឱ្យបានប្រសើរជាងមុនតាមរយៈ ការបង្កា ផ្តល់អាទិភាព និងទ្រទ្រង់ប្រព័ន្ធរំលាយអាហារ។
 
១. បងា្ករ៖ ដោយប្រកាន់ខ្ជាប់នូវអាហារូបត្ថម្ភ និងទំលាប់រស់នៅដែលមានសុខភាពល្អ។
ទម្លាប់សាមញ្ញៗ ដូចជាការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងរួមទាំងបន្លែផ្លែឈើជាច្រើនប្រភេទនៅក្នុងរបបអាហាររបស់អ្នកអាចការពារការទល់លាមក និងជំរុញអតិសុខុមប្រាណល្អៗ។
 
២.​ ផ្តល់អាទិភាព៖ តាមរយៈការប្រើវិធីសាស្រ្តរួមមួយនៅពេលដែលអ្នកប្រឈមមុខនឹងបញ្ហារំលាយអាហារ។
តើអ្នកដឹងទេថាការឈឺពោះជាមធ្យម ៥៨% បណ្តាលមកពីស្ត្រេស? ដូច្នេះវាមិនសំខាន់ទេក្នុងការទទួលយករបបអាហារដែលមានសុខភាពល្អ ប៉ុន្តែត្រូវធ្វើសមាធិ ឬ ធ្វើសកម្មភាពផ្សេងទៀតដែលជួយអ្នកក្នុងការគ្រប់គ្រងភាពតានតឹង។
 
៣. ទ្រទ្រង់៖ ដោយការរក្សាតុល្យភាពក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
“The Pursuit of Gut Happiness” អាចនឹងពិបាកទទួលបាន ដូច្នេះមិនចាំបាច់បង្ខំខ្លួនយើងឱ្យប្រកាន់ខ្ជាប់នូវរបបអាហារដែលតឹងរ៉ឹង និងទទួលបានអាហារបំប៉ន និងអាហារដែលល្អបំផុតរាប់តោននោះទេ គឺវាជាការស្វែងរកតុល្យភាពអាហារឱ្យបានត្រឹមត្រូវ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com