អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធ ១៧ម៉ឺនដុល្លារ ដល់អតិថិជនមហាសំណាងបីរូបក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ!
28, May 2021 , 12:59 pm        
រូបភាព
សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធមហាសាល ដល់ទៅ ១៧ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ 
 
អថិតិជនមហាសំណាងទី១ មានឈ្មោះថា ឈុន  ថុន ជាអ្នកចូលនិវត្តន៍ រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ2 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកបានឈ្នះរង្វាន់លុយសុទ្ធ $90,000 កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ 


 
អតិថិជនទី២ រស់នៅក្នុងខេត្តតាកែវ ឈ្មោះ យិន  សុផុន មានមុខរបរជាអាជីវករលក់អង្ករ ស្នាក់នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស។ លោក សុផុន បានឈ្នះរង្វាន់លុយសុទ្ធ $60,000 កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ 


 
ចំណែកឯអតិថិជនទី៣ ឈ្មោះ ឈាង  ជីលុច្ស មានមុខរបរជាអាជីវករ និងមានទីលំនៅភូមិ9 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ $20,000 កាលពីថ្ងៃទី១៣  ខែមេសា ឆ្នាំ២០២១។ 
 


កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រៀងរាល់ថ្ងៃ របស់សែលកាត គឺជាការផ្តល់ជូនពិសេស ដល់អតិថិជន នូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។
 
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។
 
ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ផ្ញើសារ “10K” ទៅកាន់លេខ 8888 ឬតេទៅលេខ 8888 រួច៖
 
ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ 
ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ
 
ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧យប់ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com