ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ដើមឈើចំនួន២៧ដើម នឹងត្រូវកាត់ក្រី និងគាស់ចេញពីបរិវេណប្រាសាទលលៃ
29, May 2021 ,
7:00 pm
រូបភាព
×
ដោយ:
ថ្មីៗ
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ដើមឈើចំនួន ៣ដើម ដែលស្ថិតក្នុងបរិវេណប្រាសាទលលៃ នឹងត្រូវអ្នកជំនាញកាត់ក្រីមែកដើម ហើយដើមឈើចំនួន២៤ដើមទៀត នឹងគាស់ចេញដើម្បីដាំនៅកន្លែងផ្សេង។ ការកាត់ក្រី និងដកហូតដើមឈើចេញពីតំបន់ប្រាសាទលលៃនេះ គឺដើម្បីធានាសុវត្តិភាពជូនភ្ញៀវ ក៏ដូចជាជួយថែរក្សារចនាសម្ព័ន្ធ និងទេសភាពប្រាសាទ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅលើទំព័រហ្វេសប៊ុក។
តាមប្រភពដដែល ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ នឹងចាប់ផ្តើមការងារនេះ ចាប់ពីថ្ងៃ២៥ ខែឧសភានេះ។ តាមទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា ដើមឈើ ដែលមានមែកធំបាំងទេសភាពប្រាសាទ ហើយត្រូវកាត់ក្រីចំនួន៣ដើមនោះ មានដើមពោធិ៍១ដើម ត្រចៀកដំរី១ដើម និងជ្រៃ១ដើម។ ចំណែកដើមឈើចំនួន ២៤ដើម ដែលនឹងត្រូវគាស់ចេញទុកដាំនៅទីតាំងផ្សេងរួមមាន រំដួល១០ដើម, ជ្រៃ២ដើម, ដូង២ដើម និងដើមចំប៉ី២ដើម។ ក្រៅពីនេះ គឺមានដើមស្តៅ, ស្វាយ, ខ្នុរ , គ, ថ្កូវ, ពោធិ៍, ព្រីង និងត្របែកព្រៃ ចំនួន១ដើមៗ នឹងត្រូវគាស់ចេញ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រាសាទលលៃ
ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម