អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការការពារសុវត្ថិភាពកំឡុងពេលមានជំងឺរាតត្បាត COVID-19 ជាមួយការប្រើប្រាស់ការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless
01, Jun 2021 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ -  នៅថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការរកឃើញចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួន ៤៤ភាគរយ  បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេល មានការរាលដាលនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការសិក្សា  របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន។
 
យោងតាមទិន្នន័យរបស់ Visa ទំនោរនៃការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា។ អតិថិជន២នាក់ ក្នុងចំណោម៣នាក់  ឬស្មើនឹង ៧១ ភាគរយ បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless  របស់Visa។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគុណតម្លៃ របស់ប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក មានការកើនឡើងបួនដង បើគិតចាប់ពីត្រីមាសចុងក្រោយ នៃឆ្នាំ២០២០ រហូតដល់ត្រីមាស ទី១ នៃឆ្នាំ២០២១។
 
 

ការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះគឺជាពេលវេលាដ៏សាកសមបំផុត សម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ ក្នុងការទូទាត់ប្រាក់។  បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គម ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួមមានការកាត់បន្ថយហានិភ័យនៃការរីករាលដាលការឆ្លងមេរោគ (ដល់ទៅ ៣៤ ភាគរយ), ការជមរុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ), ការបង្កើនប្រសិទ្ធភាពសង្គម និងការរំខានតិចជាងមុន (២៩ភាគរយ សម្រាប់២កត្តាចុងក្រោយ)។
 
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្រ្ត ដើម្បីអភិវឌ្ឍការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស។ ខណៈពេលដែលសាច់ប្រាក់សុទ្ធនៅតែបន្តជាជម្រើសដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះ គឺជាពេលវេលាដ៏សមស្របមួយ ដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងចំណោមសហគមន៍ តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល»។


 
សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ត្រូវបានជំរុញដោយការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់កាត នៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ ការកើនឡើងទាំងនេះ គឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងជម្រើសនៃការទូទាត់ ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ។
 
ការកើនឡើងទាំងនេះ ស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំង ពីជម្រើសនៃការទូទាត់។ ការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងចំណោមអតិថិជន ដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេស ការទូទាត់វិក្កយបត្រនៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ភាគរយ)។ ហើយសូចនាករនៅពីក្រោយការកើនឡើងនេះ គឺដោយសារតម្រូវការប្រជាជន មានការកើនឡើងក្នុងការការពារសុវត្ថិភាពពីជំងឺរាតត្បាត  COVID-19 ដែលកំពុងតែរីករាលដាល  នៅក្នុងនោះដែរ ចំនួនប្រជាជនដែលប្រើសាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ ៨ភាគរយ បើប្រៀបធៀបនឹងការកើនឡើង ក្នុងចំណោមអ្នកប្រើប្រាស់ដែលបានជ្រើសរើសប្រើបច្ចេកវិទ្យា QR កូដ ដើម្បីទូទាត់ មានរហូតដល់ទៅ ៤៤ ភាគរយ។
 


អ្នកស្រី ជុំ ម៉ូនីកា បន្ថែមទៀតថា៖ « យើងដឹងថា អតិថិជនរំពឹងចង់បានការទូទាត់ប្រាក់ ដែលមានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតុ ដែលការទូទាត់ប្រាក់ តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់ លើប្រតិបត្តិការដែលមានទំហំតូច និងការចំណាយប្រចាំថ្ងៃ។ នៅពេលដែលការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅតាមទីកន្លែងដែលប្រជាជនទៅទិញទំនិញជាប្រចាំ ដូចជាបណ្តាផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា  contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ប្រក្រតីភាពមួយ យ៉ាងឆាប់រហ័ស សម្រាប់ប្រតិបត្តិការទូទាត់ ដែលតម្រូវឱ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។ នេះគឺជាឱកាសមួយ សម្រាប់ Visa ដើម្បីសហការជាមួយដៃគូរបស់យើង ដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា contactless នៅទូទាំងប្រទេស» ៕
 
 






 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com